ព័ត៌មានជាតិ
ឆ្លងចរន្តអគ្គិសនីឆេះរោងទុកឥវ៉ាន់១ខ្នងទាំងស្រុង
សេចក្តីរាយការណ៍ពីសមត្ថកិច្ចមកថា រោងសម្រាប់ទុកឥវ៉ាន់១ខ្នងរបស់ប្រជាពលរដ្ឋត្រូវបានចរន្ត អគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះទាំងស្រុងរួមនិងសម្ភារមួយចំនួនផងដែរ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ខែមករា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចក្រុមទី០១ ភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

រោងទុកដាក់សម្ភារ០១ខ្នងដែលត្រូវបានអគ្គិភ័យឆេះឆាបទាំងស្រុងខាងលើមានទំហំ៣មx៤ម ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី របស់ម្ចាស់ឈ្មោះឡៅ ស៊ីនួន ភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។ ក្នុងករណីអគ្គិភ័យនេះធ្វើឲ្យខូចខាតសម្ភារមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យរងរបួសមនុស្សទេ។
ក្រោយសមត្ថកិច្ចបានទទួលពត៌មានករណីនេះភ្លាមៗនោះសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងនិងប្រើប្រាស់ទឹកអស់ចំនួន០១ឡានអាចគ្រប់គ្រងស្ថានភាពបានមិនបង្ករាលដាលដល់ផ្ទះជិតខាងបន្តទៀត៕
អត្ថបទ ៖ សៅ សារិទ




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


