ព័ត៌មានជាតិ
នាំគ្នាមួយសំបុកធ្វើសកម្មភាពលួចម៉ូតូ ចុងក្រោយនគរបាលប៉ុស្តិ៍ក្រៀកបាន
ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន ០៤ នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះវកនិងប៉ុស្តិ៍វត្តភ្នំនៃអធិការខណ្ឌដូនពេញសហការគ្នាបង្រ្កាប ក្រោយពេលពួកគេបានលួចម៉ូតូ ១គ្រឿង ហើយយកទៅសម្ងំលាក់ខ្លួន។

មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចកបានឲ្យដឹងថា ករណីលួចនេះកើតឡើងនៅវេលាម៉ោង ០៣ និង ៣៥ នាទីទាបភ្លឺ ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រោមផ្ទះលេខ២៥អឺ១ ផ្លូវលេខ៨២ ភូមិទី១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម៉ូតូមួយគ្រឿងដែលបាត់ទៅជាម៉ាក HONDA WAVE ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1II-3929។ ដៅយឡែកម្ចាស់ម៉ូតូឈ្មោះ គី រតនៈ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ ក្រោយពីទទួលបណ្ដឹង កម្លាំងជំនាញផ្នែកយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បើកការស្រាវជ្រាវរហូតដល់វេលាម៉ោង ១២ និង ៣០នាទី នាថ្ងៃខែឆ្នាំដដែលបានរកឃើញម៉ូតូខាងលើនៅចំណុចច្រកឌឿងហែមចូលផ្ទះលេខ ៣៥ អឺ៣ ផ្លូវលេខ១១០ ភូមិ៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កម្លាំងយើងឈានដល់ធ្វើការបង្ក្រាបបានជនសង្ស័យចំនួន០៤នាក់រួមមាន៖
១-ឈ្មោះ ជា សុវណ្ណ ហៅជ្រុយ ភេទប្រុស អាយុ ៤៩ ឆ្នាំ

២-ឈ្មោះ ហេង មករា ភេទប្រុស អាយុ ១៨ ឆ្នាំ

៣-ឈ្មោះ រុន ប៊ុនរិន ភេទប្រុស អាយុ ២១ ឆ្នាំ

៤-ឈ្មោះ នី សុភី ភេទស្រី អាយុ ២៦ ឆ្នាំ

រួមនឹងវត្ថុតាងមួយចំនួនរួមមាន ម៉ូតូមួយគ្រឿង ដែកកែច្នៃសំប៉ែតមុខស្រួច សម្រាប់កាច់សោរ ក ម៉ូតូចំនួន០២ សោរចិញ្ចៀនលេខ៨ ចំនួន០២រខ្សៀលេខ៨ រាងអក្សរអិល(L) ចំនួន០១ ជាមធ្យោបាយធ្វើសកម្មភាព។
ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយដើម្បីរកបក្សពួកនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់។
រីឯទិសដៅបន្ត អធិការដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ នឹងបន្តខិតខំបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមស្នងការ និងលោកអភិបាលខណ្ឌនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ៖ រស្មី
ចុចអាន៖ ពលករម្នាក់ លួចរត់ចេញពីមណ្ឌលចត្តាឡីស័កសមត្ថកិច្ចកំពុងស្វែងរក
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


