ព័ត៌មានជាតិ
ចៅសង្កាត់បឹងទំពន់ទី ២ ៖ ទោះភ្លៀងខ្លាំងយ៉ាងណា ក៏ត្រឹមមួយយប់យ៉ាងយូរទឹកស្រកអស់ទៅវិញហើយ
បន្ទាប់ពីដោះស្រាយបញ្ហាផ្លូវ និងដាក់លូជាបន្តបន្ទាប់មក គេសង្កេតឃើញថា មូលដ្ឋាសង្កាត់បឹងទំពន់ទី ២ ខណ្ឌមានជ័យ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ ក៏ត្រឹមតែមួយយប់ទឹកដក់ក៏ស្រកអស់ទៅវិញហើយ។

លោក អ៊ុមហ៊ុយ ឈុនហេង ចៅសង្កាត់បឹងទំពន់ទី ២ ខណ្ឌមានជ័យ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលចុងក្រោយនេះក៏ដោយ ក៏មូលដ្ឋានសង្កាត់របស់លោក មិនមានការដក់ទឹកនៅលើផ្លូវច្រើនថ្ងៃដូចមុនដែរ។ លោកថា ត្រឹមតែរយៈពេលមួយយប់ប៉ុណ្ណោះ ទឹកដែលដក់នៅលើផ្លូវបានស្រកអស់ទៅហើយ។

ចៅសង្កាត់បឹងទំពន់ទី ២ បានឲ្យដឹងបែបនេះថា «ឥឡូវនេះវាលឿន ចង់និយាយថា ទោះបីជាភ្លៀងខ្លាំងយ៉ាងម៉េច គឺយ៉ាងយូរមួយយប់ស្រកអស់ទៅវិញហើយ ភ្លៀងខ្លាំងយ៉ាងម៉េចក៏ដោយមួយយប់អស់រលីងហើយ តាមផ្លូវសំខាន់ៗ ដោយឡែកផ្លូវក្នុងភូមិអាហ្នឹងវាអាចដក់តិចតួច វាអាចទៅមួយថ្ងៃជាងអីទៅ វាអាស្រ័យទៅលើស្ថានភាពលូ»។

លោក អ៊ុមហ៊ុយ ឈុនហេង ក៏បានឲ្យដឹងដែរថា មូលនិធិសង្កាត់សម្រាប់ឆ្នាំ ២០២៣នេះ គឺសង្កាត់បឹងទំពន់ទី ២ ផ្តោតសំខាន់ទៅលើការស្ថាបនាផ្លូវភាគច្រើន ដោយផ្លូវណាមានប្រព័ន្ធលូហូរលឿន គឺអាជ្ញាធររបស់លោកនឹងស្ថាបនាផ្លូវនោះតែម្ដង ជាពិសេសផ្លូវដីដែលមិនទាន់ចាក់បេតុង។

ចំណែកនៅឆ្នាំ ២០២៤ លោកចៅសង្កាត់បឹងទំពន់ទី ២ បានឲ្យដឹងបែបនេះថា «សម្រាប់មូលនិធិសង្កាត់ឆ្នាំ ២០២៤ ឆ្នាំក្រោយនេះ ខ្ញុំនឹងផ្ដោតទៅលើលូទាំងអស់ បានន័យថា ផ្លូវណាដែលមានលូតូចអាហ្នឹងខ្ញុំត្រូវតែដូរចេញទាំងអស់ គ្រាន់តែថា យើងធ្វើជាជំហានៗមួយឆ្នាំម្ដងៗតាមមូលនិធិសង្កាត់»។

សូមជម្រាបថា លោក អ៊ុមហ៊ុយ ឈុនហេង ត្រូវបានប្រកាសចូលកាន់តំណែងជាចៅសង្កាត់បឹងទំពន់ទី ២ ខណ្ឌមានជ័យ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ ក្រោយពីលោកបានជាប់ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ កាលពីអំឡុងខែមិថុនា ឆ្នាំ ២០២២។

សម្រាប់រយៈពេលជិតមួយឆ្នាំកន្លងមកនេះ លោក អ៊ុមហ៊ុយ ឈុនហេង បានខិតខំបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោកយ៉ាងយកចិត្តទុកដាក់ ហើយថា លោកខិតខំដោះស្រាយបញ្ហាទឹកដក់នៅលើផ្លូវ ដែលជាបញ្ហាប្រឈមសំខាន់មួយដែលលោកត្រូវដោះស្រាយ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


