ព័ត៌មានជាតិ
អ្នកស្រាវជ្រាវប្រវត្តិតារាជើងចាស់ខ្មែរថា លោក បឺត សំរេច គួរតែធ្វើតេស្ត DNA ដើម្បីដឹងការពិត
លោក វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរ សំណូមពរឱ្យលោក បឺត សំរេច ស្វែងរកកូនប្រុសបង្កើតរបស់ លោក ស៊ិន ស៊ីសាមុត ដែលបច្ចុប្បន្នគាត់រស់នៅឯខេត្តស្ទឹងត្រែង ដើម្បីធ្វើតេស្ត DNA តែម្តងទៅ ដើម្បីឱ្យបានដឹងការពិតទាំងអស់គ្នា។ លោកលើកឡើងបែបនេះ បន្ទាប់ពីលោក បឺត សំរេច ក្នុងបទសម្ភាសមួយ ជាមួយកម្មវិធីចម្រៀងគ្រួសារខ្មែរ បានអះអាងថា ជាកូនប្រុសបង្កើតអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ធ្វើឱ្យមហាជនទាំងរំភើបផង មានចម្ងល់ផង និងបានសួរនាំប្រធានក្រុមដំណើរខ្មែររូបនេះ ពីរឿងរ៉ាវមួយនេះ ថាជាការពិតឬយ៉ាងណា?

ជាការឆ្លើយតប លោក វីរៈ វ៉ារ៉ានី ក្នុងនាមជាអ្នកស្រាវជ្រាវមួយរូប ដែលបានចំណាយពេលជាងដប់ឆ្នាំមកហើយ លើភាពយន្ត និងចម្រៀងខ្មែរ ព្រមទាំងធ្លាប់បានចែករំលែកពីរឿងរ៉ាវជីវិតស្នេហារបស់អធិរាជសំឡេងមាសកន្លងមក បញ្ជាក់ថា ចំពោះរឿងរ៉ាវនេះ លោកមិនអាចសន្និដ្ឋាន ឬវិនិច្ឆ័យបានទេថាតើជាការពិតឬយ៉ាងណា។ តែទោះជាបែបនេះក្តី លោកគូសបញ្ជាក់ថា បើចង់ដឹងថាអតីតកីឡាករប្រដាល់ បឺត សំរេច ជាកូនប្រុសបង្កើតរបស់លោក ស៊ិន ស៊ីសាមុត មែនឬអត់នោះ គឺមានតែការធ្វើតេស្ត DNA តែមួយគត់ដែលអាចបញ្ជាក់បាន។
លោកបន្ថែមថា មិនពិបាកទេសម្រាប់ការស្វែងរកការពិតក្នុងសម័យបច្ចុប្បន្ននេះ មធ្យោបាយវិទ្យាសាស្ត្រ អាចជួយបញ្ជាក់ ការពិតប្រាកដប្រជាជាងការស្រាវជ្រាវ ដោយគ្រាន់តែតេស្តលើសរសៃសក់ ឈាម ឬទឹកមាត់ប៉ុណ្ណោះ។ ហេតុនេះ លោកសំណូមពរថា លោក បឺត សំរេច ឬក្រុមគ្រួសាររបស់អធិរាជសំឡេងមាស គួរតែជួបគ្នាដើម្បីបង្ហាញការពិតនេះ ដល់មហាជន ដែលកំពុងទន្ទឹងរង់ចាំចង់ដឹងការពិតនេះយ៉ាងអន្ទះសារ។
បើផ្អែកតាមការស្រាវជ្រាវរបស់លោកកន្លងមក លោកជម្រាបដែរថា សិល្បករ អ្នកចម្រៀង ទាំងតួកុនខាងបុរសយើងពីដើមខិលខូចណាស់ មានប្រពន្ធច្រើន ហើយការករណីនេះក៏អាចជាការពិតដែរ ក្រែងលោលោកមានទំនាក់ទំនងស្នេហា ជាមួយអ្នកណាក្រៅពីភរិយា។ ក្នុងនោះ លោក វីរៈ វ៉ារ៉ានី ក៏បានឆ្លៀតលើកសរសើរពីសំឡេងនៃការច្រៀងរបស់លោក បឺត សំរេច ដែរថា មិននឹងស្មានថា លោកមិនមែនជាសិល្បករអ្វីនោះទេ តែច្រៀងបានពិរោះ។
ទន្ទឹមនេះ លោកលើកឡើងថា “វាជារឿងធម្មតាទេ បុគ្គលល្បី គាត់មានស្នេហាច្រើនតែប៉ុណ្ណឹង ដូច្នេះគាត់ក៏អាចមានកូនមានអី ដោយដឹងក៏មាន មិនដឹងក៏មាន ម៉្យាងស្របពេលដែលសម័យនោះ ស្រុកទេសយើងមិនមានស្ថេរភាពផង មិនមានឧបករណ៍ទាក់ទងផង ជាហេតុធ្វើឱ្យដាច់ទំនាក់ទំនងគ្នាក៏ថាបាន”។ ដូចនេះ ពាក់ព័ន្ធនឹងវត្តមានកូនប្រុសបង្កើតរបស់លោក ស៊ិន ស៊ីសាមុត ម្នាក់ទៀត ថាជាការពិតឬយ៉ាងណានោះ លោកថា បើជាការពិត វាជារឿងមួយគួរឱ្យសាទរ បើមិនពិត អាចថាមកពីព័ត៌មានដែលម្តាយចិញ្ចឹមរបស់លោក បឺត សំរេច ប្រាប់ដល់លោក មិនគ្រប់ជ្រុងជ្រោយឬយ៉ាងណាប៉ុណ្ណោះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


