ជីវិតកម្សាន្ដ
ឧកញ៉ា សៀង ណាំ មានបំណងស្រាយចម្ងល់មហាជនពាក់ព័ន្ធ បឺត សំរេច ក្រៅពីការធ្វើតេស្តDNA
រឿងរ៉ាវដ៏រសើបរបស់អតីតកីឡាករលោក បឺត សំរេច ដែលបានអះអាងថាជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាសលោកតា ស៊ីន ស៊ីសាមុត បើគិតមកទល់ពេលនេះ នៅមិនទាន់មានភាពរសាយបាត់ទៅវិញនៅឡើយទេ ព្រោះនេះជាមន្ទិលសង្ស័យមួយសម្រាប់មហាជន ខណៈការពិតនៅមិនទាន់បញ្ជាក់ច្បាស់។

យ៉ាងណាមិញបញ្ហានេះ កន្លងមកក៏មានមតិមួយចំនួនយល់ថាលោក បឺត សំរេច ស្រដៀងនឹងលោកតា ស៊ីន ស៊ីសាមុត ចំណែកខ្លះទៀតជំរុញឱ្យមានការពិនិត្យ DNAផងដែរ។
ទន្ទឹមនេះ មានការទម្លាយទៀតថា ឧកញ៉ា សៀង ណាំ មានបំណងស្រាយចម្ងល់មហាជនពាក់ព័ន្ធនិង បឺត សំរេច ក្រៅពីការធ្វើតេស្តតាមរយៈ វិទ្យាសាស្ត្រDNA។ នេះបើតាមការបង្ហើបរបស់លោក សុះ ម៉ាច។
នៅក្នុងសំណេររបស់លោក សុះ ម៉ាច បានបញ្ជាក់ថា ឧកញ៉ា សៀង ណាំ ជាមន្ត្រីដ៏ឆ្នើមមួយរូបដែលបានរួមចំណែក កសាងប្រទេសជាតិ ជាពិសេសទឹកដីខេត្តសៀមរាប។ កំឡុងពេលយុទ្ធនាការបោះឆ្នោតចុងបញ្ចប់ថ្ងៃទី២១ ខែកក្កដា នៅស្រុកក្រឡាញ់ ខេត្តសៀមរាប លោកបានផ្ដល់ឱកាសឱ្យលោក និង បឺត សំរេច ជួបជាមួយគ្នា។ វេលា ២ថ្ងៃ ដែលលោកនិង បឺត សំរេច ជួបគ្នាតាំងពីធ្វើដំណើររួមគ្នាពីភ្នំពេញ ក៏ដូចជាការស្នាក់នៅ និងជួបជជែកជាមួយឧកញ៉ា គឺរូបលោកបានដឹងរឿងរ៉ាវច្រើនពី បឺត សំរេច ដែលបានរៀបរាប់។

តារាចម្រៀងលោក សុះ ម៉ាច បញ្ជាក់ទៀតថា ឧកញ៉ា សៀង ណាំ មានបំណងស្រាយចម្ងល់មហាជនពាក់ព័ន្ធ និង បឺត សំរេច ក្រៅពីការធ្វើតេស្តតាមរយៈ វិទ្យា សាស្ត្រDNA ដែលត្រូវចំណាយថវិកាច្រើន (ខ្ទង់ម៉ឺន ដុល្លារ) បើទោះបីជាមានការយល់ព្រមពីក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត ក៏ដោយ។
មិនតែប៉ុណ្ណោះ ឧកញ៉ា សៀង ណាំ ថាលោកសុខចិត្តចំណាយ ពេលជូន បឺត សំរេច ចុះស្រាវជ្រាវដល់ទឹកដីឡាវ និងថៃ ជាទីកន្លែងដែលម្ដាយក៏ដូចជា បឺត សំរេច ធ្លាប់រស់នៅដើម្បីបានឯកសារ ក៏ដូចជាភស្តុតាងខ្លះមកបញ្ជាក់ឱ្យច្បាស់ជូនមហាជនឱ្យបានជ្រាបពី បឺត សំរេច និងអធិរាជ ស៊ីន ស៊ីសាមុត ជាជាងការចំណាយថវិកាច្រើនលើរឿងនេះដោយសារ បឺត សំរេច ពុំមានលទ្ធភាព។

ទន្ទឹមនេះ លោក សុះ ម៉ាច បានដាក់ការរំពឹងថា «សង្ឃឹមថាវាំងនននឹងបើកឱ្យឃើញការពិតច្បាស់ៗក្នុងពេលខ្លីខាងមុខមិនខាន។ សូមមហាជនមេត្តាអធ្យាស្រ័យដល់ការជ្រាវរបស់ប្អូន សេង តារា ក៏ដូចជា វីរះ វ៉ារ៉ាឌី ផង។ ពួកគាត់គ្មានចេតនាអ្វីក្រៅពីស្វែងរកការពិត និងការស្រាយចម្ងល់ជូនមហាជនពាក់ព័ន្ធ និងជីវិត បឺត សំរេច បើគ្មានពួកគាត់ខំចំណាយពេលជួបសាក្សីនាកន្លងមកនោះ ការពិតក៏ដូចជាពន្លឺខ្លះក៏នឹងពិបាកកើតមានដែរ»។

«អ្នកស្រាវជ្រាវដែលមានវិជ្ជាជីវៈជួបបញ្ហា ២ គឺគុណសម្បត្តិ និងគុណវិបត្តិបើស្រាវជ្រាវជួបមនុស្សពិតព័ត៌មាន ក៏ពិតបើជួបមនុស្សស្រពិចស្រពិលព័ត៌មានក៏មិនច្បាស់រងការវាយប្រហារមិនខាន។ សង្ឃឹមថាប្រិយមិត្តមហាជនលោកនឹងយល់។ រីឯសំណេររបស់ខ្ញុំក៏គ្មានចេតនាការពារនរណាម្នាក់នោះទេ ខ្ញុំជាមនុស្សឈរតែជំហរកណ្ដាលទេ»។ លោក សុះ ម៉ាច លើកឡើងបន្ថែម។
សូមជម្រាបថា ដំណឹងដ៏រសើបដែលលោក បឺត សំរេច បានទម្លាយរឿងរ៉ាវកប់ទុកក្នុងចិត្តជាយូរឆ្នាំមកហើយ ដោយអះអាងថាជាកូនប្រុសរបស់លោកតា ស៊ីន ស៊ីសាមុត នោះកន្លង មកបានក្លាយជាប្រធានបទយ៉ាងពេញនិយមសម្រាប់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកជជែកវែកញែករកការពិតផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?