ជីវិតកម្សាន្ដ
លោកបឺត សំរេច នឹងទទួលបានវិឡាភ្លោះមួយខ្នង ពីក្រុមហ៊ុនបុរី HM Lucky Home
ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះការវែកញែកជាច្រើនពាក់ព័ន្ធនឹង លោកបឺត សំរេច ថាជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាសលោកតា ស៊ិន ស៊ីសាមុត រួចមក ក្រុមហ៊ុនបុរី HM Lucky Home បានសម្រេចប្រគល់ផ្ទះវិឡាភ្លោះមួយខ្នងជូនលោក បឺត សំរេច។

ដំណឹងដ៏សែនរីករាយនេះ បានកើតឡើង នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយលោកបឺត សំរេច បានអញ្ជើញទៅទស្សនាផ្ទះពិត ផ្ទាល់នៅទីតាំងបុរី HM Lucky Home ផ្ទាល់តែម្ដង។

បើតាមប្រសាសន៍របស់ប្រធានរដ្ឋបាល HM Lucky Home បានឲ្យដឹងថា ក្រុមហ៊ុនបានប្រគល់ផ្ទះ គ្រែគេង ម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ ព្រមទាំងធានារ៉ាប់រងលើការរៀបចំពិធីឡើងគេហដ្ឋានជាផ្លូវការជូនលោកបឺត សំរេចថែមទៀតផង។

គួររំលឹកផងដែរថា កាលពីថ្មីៗកន្លងមកនេះ បន្ទាប់ពីលោក បឺត សំរេច បានអះអាងថា ជាកូនប្រុសបង្កើតអធិរាជសំឡេងមាសលោកតា ស៊ិន ស៊ីសាមុត នោះ ក៏មានប្រជាជនមួយចំនួនបានបញ្ចេញមតិរិះគន់ និងស្តីបន្ទោសដល់លោក បឺត សំរេច ថាបង្កើតព័ត៌មានចលាចលដល់សង្គម ព្រមទាំងឱ្យលោកទៅពិនិត្យ DNA ដើម្បីបញ្ជាក់ពីការពិតផងដែរ។

លោកក៏បានបញ្ជាក់ថា លោកនឹងធ្វើតេស្ត DNA និងផ្ញើសារជូនទៅអ្នកដែលចោទប្រកាន់លោកថា បានបំពុលសង្គមនោះ ឱ្យមកជួបលោកផ្ទាល់ ដើម្បីទៅធ្វើតេស្តឈាមរកការពិតទាំងអស់គ្នា។ លោកបន្ថែមទៀតថា បើសិនជាការធ្វើតេស្តនេះ រកឃើញថាលោកពិតជាកូនបង្កើតរបស់លោក ស៊ិន ស៊ីសាមុត មែនឬមិនមែនក៏ដោយ ក៏សូមឱ្យប្រើប្រាស់ភាសាសមរម្យបន្តិចទៅ ព្រោះលោកក៏ជាមនុស្សដែរ។

ពាក់ព័ន្ធនឹងការធ្វើតេស្ដDNA នេះ ភរិយាទី២របស់លោក ស៊ីន ស៊ីសាមុត គឺអ្នកស្រី ខាវ ថងញ៉ុត បដិសេធមិនព្រមឱ្យពិនិត្យឡើយ ព្រមទាំងបដិសេធមិនទទួលស្គាល់លោក បឺត សំរេច ជាកូនបង្កើតរបស់លោក ស៊ីន ស៊ីសាមុត ថែមទៀត៕
ដោយ ៖ នាគព័ន្ធ

















-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


