ព័ត៌មានជាតិ
គ្រួសារអធិរាជសំឡេងមាស ៖ លោក បឺត សំរេច មិនមែនជាកូនឥតខាន់ស្លា របស់លោក ស៊ីន ស៊ីសាមុត ឡើយ
បុគ្គលឈ្មោះ បឺត សំរេច មិនមែនជាកូនឥតខាន់ស្លារបស់លោក ស៊ីន ស៊ីសាមុត ឡើយ។ នេះជាការប្រកាសនៅក្នុងលិខិតប្រកាសជំហរនៃក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយនឹងហត្ថលេខា របស់ឈ្មោះស៊ីន សេដ្ឋសុជ្ឈតា, ឈ្មោះ ហ៊ី ឌីណារក្ស និងឈ្មោះ អ៊ុក រ៉ូហ្សាណូ។
ការណ៍ដែល ក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ប្រកាសជាសាធារណៈបែបនេះ គឺបន្ទាប់ពីកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក បឺត សំរេច បានប្រកាសថាខ្លួនជាកូនប្រុសឥតខាន់ស្លានៃអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។

កាលណោះ ក្រោយលោក បឺត សំរេច បានប្រកាសបែបនោះ គឺមានជនានុជនដ៏ច្រើនលើសលប់ដែលស្រឡាញ់ការពិត យុត្តិធម៌ បានចេញមកជាបន្តបន្ទាប់ ចូលរួមតាមដាន និងវិភាគហេតុការណ៍ ក្នុងគោលបំណងការពារភាព ស្អាតស្អំ សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។
តាមរយៈលិខិតជំហរនៃក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត បានសរសេរក្នុងន័យច្រានចោលការប្រកាសរបស់លោក បឺត សំរេច ថា “សូមច្រានចោលទាំងស្រុងចំពោះការអះអាងគ្មានមូលដ្ឋានពិតប្រាកដ ភូតកុហក ប្រតិដ្ឋ កាត់កែច្នៃនិងបំភ្លៃការពិត ដែលបង្កើតដោយលោក បឺត សំរេច, លោកយាយ គឹម រឺ និងក្រុមការងារលោក បឺត សំរេចព្រមទាំងសាក្សីក្លែងក្លាយទាំងឡាយ។ សូមច្រានចោលនូវចេតនារបស់ជនទាំងឡាយណា ដែលអះអាងដោយគ្មានមូលដ្ឋានច្បាស់លាស់ ថាជាកូនឬកូនឥតខាន់ស្លានៃអធិរាជសំឡេងមាស នាថ្ងៃអនាគត”។

លិខិតដដែល ក៏បានទទូចឱ្យ ម្ចាស់ផេក ម្ចាស់ឆាណែល ឬអ្នកសារព័ត៌មាន បញ្ឈប់ និងចូលរួមសហការទប់ស្កាត់ការបង្ហូរព័ត៌មានមិនពិតគ្រប់រូបភាព ដើម្បីចូលរួមរក្សាតម្លៃរួមជាមនុស្សមានសីលធម៌។
តំណាងក្រុមគ្រួសារ លោក ស៊ីន ស៊ីសាមុត ក៏បាន អរគុណដល់បណ្តាញព័ត៌មាន មួយចំនួនដូចជា ក្រុមព្រះសុរិយា, និលោកសេង តារា អ្នកស្រាវជ្រាវ និងបណ្តាញព័ត៌មានជាច្រើនទៀត ដែលបានចំណាយពេលស្រាវជ្រាវ បកស្រាយ និងផ្សព្វផ្សាយបំភ្លឺការពិតជូនដល់ជនានុជន បានដឹងការពិតថា លោក ធឹប ភក្រលីន ហៅ បឺត សំរេច មិនមែនជាកូនឥតខាន់ស្លានៃអធិរាជសំឡេងមាស។
លិខិតដដែល ក៏បានកោតសរសើរចំពោះទឹកចិត្ត ស្មារតី និងឧត្តមគតិនៃពលរដ្ឋកម្ពុជាមួយចំនួនធំ ដែលនៅតែទទួលស្គាល់ភាពស្អាតស្អំ កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក្នុងឋានៈជាវីរៈសិល្បៈករផ្នែកសំនៀងពីរោះឯក និងជាមរតកសិល្បៈ ដ៏ថ្លៃថ្លាផូរផង់រួមតែមួយគត់នៃប្រជាជាតិខ្មែរគ្រប់ជំនាន់។ ជាពិសេស កោតសរសើរចំពោះឆន្ទៈ ដ៏រឹងមាំនៃពលរដ្ឋកម្ពុជា ដែលបាននិងកំពុងបន្តច្រានចោលរាល់ការផ្តល់សម្មតិកម្មក្លែងក្លាយនានា របស់ក្រុមលោក បឺត សំរេច ជាដរាប៕
ដោយ៖ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


