ជីវិតកម្សាន្ដ
៣ ចំណុច នាយ ពែកមី មើលឃើញ បឺត សំរេច ដូចអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត
កាលពីពេលថ្មីៗនេះបន្ទាប់ពីអតីតកីឡាករប្រដាល់លោក បឺត សំរេច បានអះអាងថាជាកូនប្រុសបង្កើតអធិរាជសំឡេងមាសលោកតា ស៊ិន ស៊ីសាមុត រហូតមកទល់ពេលនេះនៅតែជាមន្ទិលសម្រាប់មហាជន ខណ:ការពិតមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ។

តាមរយ:ដំណឹងដែលលោក បឺត សំរេច ដាច់ចិត្តទម្លាយរឿងដែលកប់ទុកក្នុងចិត្តជាយូរឆ្នាំមកហើយដោយអះអាងថាជាកូនប្រុសរបស់លោកតា ស៊ិន ស៊ីសាមុត បានក្លាយជាប្រធានបទដ៏ពេញនិយមសម្រាប់មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមជជែកវែករកការពិត។ ក្នុងនោះក៏មានមតិមួយចំនួនយល់ថា លោក បឺត សំរេច ស្រដៀងនឹងលោកតា ស៊ិន ស៊ីសាមុត ចំណែកខ្លះទៀតជំរុញឲ្យមានការពិនិត្យ DNA ផងដែរ។
ជាមួយគ្នានឹងដំណឹងដ៏ភ្ញាក់ផ្អើលនេះ ស្រាប់តែតារាកំប្លែងនាយពែកមីបានចេញមកលើកឡើងជាថ្មីនៅចំណុចមួយចំនួនពាក់ព័ន្ធលោក បឺត សំរេច។ នាយ ពែកមី បានមើលឃើញ ៤ ចំណុចដែលយល់ថា បឺត សំរេច ដូចអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ប្រមាណ ៧០ ភាគរយគឺមានដូចជា, ភ្នែកដូចណាស់ ,មាត់ និងកាយវិការ។
គួរបញ្ជាក់ថាថ្មីៗមុននេះអតីតកីឡាករលោកបឺត សំរេច បានទម្លាយយ៉ាងភ្ញាក់ផ្អើលថារូបលោកគឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត។ ដំណឹងភ្ញាក់ផ្អើលនេះស្របពេលដែលលោក ប៊ឺត សំរេច បានចេញមុខបញ្ជាក់នៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ។
នៅក្នុងកិច្ចសម្ភាសន៍កម្មវិធីចម្រៀងគ្រួសារខ្មែរលោក បឺត សំរេច បាននិយាយថាលោកគឺជាកូនប្រុសបង្កើតរបស់លោកតា ស៊ិន ស៊ីសាមុត ដែលមានម្តាយជាអ្នករបាំព្រះរាជទ្រព្យនាសម័យមុននិងជាគ្រូពេទ្យប្រចាំនៅខេត្តកំពង់ឆ្នាំង។ តាមលោកបឺត សំរេច បានបញ្ជាក់ថាលោកបានដឹងរឿងរ៉ាវខាងលើនេះឡើងតាមរយ:ការរៀបរាប់ប្រាប់ពីសំណាក់ម្តាយចិញ្ចឹមរបស់លោកដែលនិយាយប្រាប់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


