ព័ត៌មានជាតិ
ចាស់ជរា៤០នាក់នៅក្រុងខេមរភូមិន្ទ ទទួលបានការឧបត្ថម្ភពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត
ពលរដ្ឋចាស់ជរាចំនួន៤០នាក់ រស់នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានទទួលអំណោយឧបត្ថម្ភពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីដោះស្រាយជីវភាពរស់នៅអំឡុងរដូវវស្សា។

លោកស្រី ពេជ្រ ស្រីពី តំណាងសមាគមសិស្ស និសិត្ស អាហាររូបករណ៍ សម្ដេចអគ្គមហាសេនាបតីជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឺទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន (អ .ម.ត) សាខាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ថា ដោយមើលឃើញពីទុក្ខលំបាករបស់លោកតាលោកយាយ អ៊ុពូមាមីង វ័យកាន់តែចាស់ ងាយនឹងប្រឈមច្រើន ពិសេសបញ្ហាសុខភាព ទើបឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចាត់ឱ្យក្រុមការងារនាំយកអំណោយមួយចំនួនមកប្រគល់ជូន។
បើតាមលោកស្រី ពេជ្រ ស្រីពី ទោះបីជាអំណោយទាំងនេះតិចតួចក៏ពិតមែន ប៉ុន្តែវាអាចជួយដោះស្រាយទុក្ខ ឬតម្រូវការបានមួយកម្រិតដោយមិនចំណាយថវិកាច្រើនអំឡុងពេលរដូវវស្សា។

បន្ថែមពីនេះ លោកស្រី ក៏ជូនដំណឹងលោកយាយលោកតា អ៊ុំពូមាមីង ដែលមានកូនចៅៗដែលមានបំណងចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ឥឡូវខេត្តកោះកុង មានសមាគមសិស្ស និសិត្ស អាហាររូបករណ៍ សម្ដេចអគ្គមហាសេនាបតីជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឺទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន (អ .ម.ត) អាចទំនាក់ទំនងមកកាន់ការិយាល័យ ដើម្បីពិនិត្យ និងផ្តល់ជាអាហារូករណ៍ឥតគិតថ្លៃជូនយុវជនជំនាន់ក្រោយបានសិក្សា។
នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ តំណាងអ.ម.ត ខេត្តកោះកុង ក៏សូមអំពាវនាវដល់ពលរដ្ឋគ្រប់រូប ពិសេសយុវជនដែលមានអាយុ១៨ឆ្នាំឡើងទៅ សូមទៅបោះឆ្នោតជូនគណបក្សណាដែលផ្តល់ក្តីសុខសាន សន្តិភាព និងការអភិវឌ្ឍន៍ជូនជាប្រយោជន៍សង្គមកិច្ច។
ចៀសវាងជឿតាមការញុះញុង់របស់បុគ្គល ឬបក្សណាមួយដែលបំផុសបំផុលកុំឱ្យពលរដ្ឋទៅបោះឆ្នោត នៅផ្ទះដេក ក៏ឈ្នះដែរ៕



អត្តបទៈសិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


