Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បន្តលើកឡើងថា ខេត្តកំពង់ស្ពឺ បានក្លាយជាខេត្តទីពីរបន្ទាប់ពីភ្នំពេញ ដែលមានរោងចក្រច្រើនជាងគេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តលើកឡើងថា ខេត្តកំពង់ស្ពឺ កាលពីអតីតកាលធ្លាប់ជាខេត្តក្រីក្រ តែនាពេលបច្ចុប្បន្នខេត្តនេះ ក្លាយទៅជាខេត្តទីពីរដែលមានរោងចក្រច្រើនបន្ទាប់ពីភ្នំពេញ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០​២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពង់ស្ពឺ បានក្លាយជាខេត្តទីពីរបន្ទាប់ពីរាជធានីភ្នំពេញ ដែលមានរោងចក្រច្រើនជាងគេ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «​បើយើងនិយាយពីខេត្តកំពង់ស្ពឺ ខេត្តនេះគឺជាខេត្តក្រីក្រមួយកាលពីពេលមុន ប៉ុន្តែតើមានអ្នកណាបានគិតថា ខេត្តកំពង់ស្ពឺក្លាយទៅជាខេត្តទីពីរ ដែលមានរោងចក្រច្រើនបន្ទាប់ពីភ្នំពេញ តើមានមនុស្សប៉ុន្មាននាក់កាលពីជាង ២០ឆ្នាំមុននោះ ជាង ២០ឆ្នាំមុន»។​

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីអតីតខេត្តកំពង់ស្ពឺ ធ្លាប់ជាតំបន់​វាយប្រហារគ្នា និងជាតំបន់ក្រីក្រី តែបច្ចុប្បន្នខេត្តកំពង់ស្ពឺកំពុងតែខ្វះខាតកម្លាំងពលកម្មប្រមាណ ៥ពាន់នាក់។ «ប៉ុន្តែឥឡូវនេះ តាមឯកឧត្ដម អ៊ិត សំហេង កន្លែងនេះកំពុងតែខ្វះកម្មករទៅទៀត ដែលខ្វះកម្មករប្រមាណ ៥ពាន់នាក់ៗ ដែលរោងចក្រនឹងបើកថ្មីៗនៅខេត្តកំពង់ស្ពឺ»។​ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។

បើតាមសម្ដេចតេជោ ហ៊ុន សែន ខេត្តកំពង់ស្ពឺ មិនមែនគ្រាន់តែមានរោងចក្រកាត់ដេរប៉ុណ្ណោះទេ តែខេត្តមួយនេះមានឧស្សាហកម្មផ្សេងទៀត ដែលជាឧស្សាហកម្មកែច្នៃកសិផល ជាដើម។ នាពេលខាងមុខ ខេត្តកំពង់ស្ពឺនឹងមានឧស្សាហកម្មធុនធ្ងន់មួយ ដែលនឹងអាចផលិតស៊ីម៉ង់ក្នុងមួយឆ្នាំប្រមាណជា ២លានតោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម