ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កំពង់ស្ពឺ អាចទទួលបានការវិនិយោគបន្ថែមលើផ្នែកកសិឧស្សាហកម្ម និងផ្នែកបច្ចេកវិទ្យានានា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ខេត្តកំពង់ស្ពឺ នឹងអាចទទួលបានការវិនិយោគបន្ថែម ទៅលើផ្នែកកសិឧស្សាហកម្ម និងផ្នែកបច្ចេកវិទ្យានានា។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយមិននឹកស្មានថា ខេត្តកំពង់ស្ពឺក្លាយជាខេត្តទីពីរបន្ទាប់ពីភ្នំពេញ ដែលមានរោងចក្រច្រើនជាងគេនោះទេ។ ក្រៅពីរោងចក្រកាត់ដេរ ខេត្តកំពង់ស្ពឺ ក៏នឹងអាចទទួលបានការវិនិយោគបន្ថែម ទៅលើផ្នែកកសិឧស្សាហកម្ម និងផ្នែកបច្ចេកវិទ្យា ជាដើម។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «នៅមានទៀត ផ្នែកកសិឧស្សាហកម្ម និងផ្នែកបច្ចេកវិទ្យានានា នឹងអាចមកទៀត ប៉ុន្មានថ្ងៃមុន វ៉ី សំណាង (អភិបាលខេត្តកំពង់ស្ពឺ) បានទៅហុងកុង ដើម្បីទាក់ទាញវិនិយោគពីទីនោះ មកកាន់នេះបន្ថែមទៀតៗ»៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


