ភាព​ស្រស់​ស្អាត​នឹង​កើន​មួយ​កម្រិត​ទៀត ក្រោយ​ដើម​ធ្នង់​៧៥​ដើម ដាំ​ជុំវិញ​រង្វង់​មូល​ទូក ខេត្តកំពង់ឆ្នាំង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ភាព​ស្រស់​ស្អាត​នឹង​កើន​មួយ​កម្រិត​ទៀត ក្រោយ​ដើម​ធ្នង់​៧៥​ដើម ដាំ​ជុំវិញ​រង្វង់​មូល​ទូក ខេត្តកំពង់ឆ្នាំង​

Published

on

រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង​ បាន​និង​កំពុង​ដាំ​ដុះ​ដើម​ធ្នង់​ចំនួន​៧៥​ដើម ដើម្បី​ផ្ដល់​ជា​ម្លប់​សម្រាប់​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា​ ឆ្នាំ២០២១នេះ​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ម្នាក់​ ជា​អ្នក​ចង្អុល​ការ​ឲ្យ​ក្រុម​កម្មករ​ដាំ​ដុះ​ដើម​ធ្នង់​ខាងលើនេះ​ បាន​និយាយ​ឲ្យ​ដឹង​ថា ដើម​ធ្នង់​ចំនួន ៧៥ ដើម​នេះ ​គឺ​លោក ថោង ​វី​រ៉ា​វុទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​ជួយឧបត្ថម្ភ​ដល់​រដ្ឋបាលខេត្ត​ ដើម្បី​យក​មក​ដាំ​ដុះ​នៅ​ជុំវិញ​បរិវេណ​រង្វង់​ទូក​នេះ ដែល​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ពាលី​នា​ព្រឹក​ស្អែក​ថ្ងៃទី២៧ ខែ​មករា​ ដើម្បី​ឆ្លង​សមិទ្ធផល​ថ្មី​មួយ​នេះ។​

​លោក ជុំ​យ៉ង ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទី៥ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា​នេះ​ បាន​លើកឡើងថា ក្នុងនាម​លោក​ជា​ប្រជាពលរដ្ឋ​ម្នាក់​ សូម​កោតសរសើរ​ដល់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ ដែល​បាន​យកចិត្ត​ទុកដាក់​កសាង​ឡើង​នូវ​សមិទ្ធផល​ថ្មី​មួយ​នេះ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​និង​ស្វាគមន៍​គ្រប់គ្នា។ ជាមួយគ្នានេះដែរ​ លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​សូម​ចូលរួម​ធ្វើ​អនាម័យ​សំអាត​ជុំវិញ​រង្វង់​មូល​ស្តូប​នេះ​ទាំងអស់គ្នា និង​សូមកុំ​ចោល​សំរាម​ពាសវាលពាសកាល ដើម្បីឲ្យ​សមិទ្ធផល​ថ្មី​មួយ​នេះ​ មាន​បរិស្ថាន​ល្អ ស្វាគមន៍​ភ្ញៀវ​ទេសចរ​ ដែល​មកលេង​កម្សាន្ត​ នៅ​ក្នុង​ទឹកដី​ ខេត្តកំពង់ឆ្នាំង។​

​សូមបញ្ជាក់​ផងដែរ​ថា ចំណុចរ​ង្វ​ល់​មូល​ទូក​សមិទ្ធផល​ថ្មី​នេះ គឺ​ជា​ចំណុ​ច​ផ្លូវ​ប្រសព្វ​ចំនួន​៦​ខ្សែ​ ហើយ​នៅ​ផ្នែក​ខាងកើត​ជាប់​គ្នា​នេះ គឺជា​កំពង់ផែ​ថ្មី​របស់​ក្រុង​កំពង់ឆ្នាំង ដែលមាន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ចុះឡើង​តាម​សាឡាង​ឆ្លងទន្លេ​ទៅកាន់​ទឹកដី​ស្រុក​កំពង់លែង និង​ខេត្តកំពង់ធំ ហើយក៏​ជា​តំបន់​ទេសចរថ្មី​មួយទៀត ដែល​រដ្ឋ បាល​ខេត្តកំពង់ឆ្នាំង​កំពុងធ្វើការ​អភិវឌ្ឍ ពង្រីក​វិសាលភាព​ទេសចរណ៍​នៅតាម​មាត់ទន្លេ​ សម្រាប់​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន៖ ​ប្រយ័ត្ន​ច្រឡំ​ផ្លូវ​​ អ្នក​ជិះកាត់​រង្វង់​មូលចោមចៅ ជិះមើលៗ​ផង​បង​ប្អូនអ្នក​បើកបរ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services