ព័ត៌មានជាតិ
ទឹកធ្លាក់ ឆាយកី ដែលអ្នកទេសចរ មិនគួររំលង
កោះកុង ៖ «ឆាយកី» ជារមណីយដ្ឋានធម្មជាតិមួយដែលមានភ្ញៀវទេសចរណ៍តិចតួចណាស់បានស្គាល់ពីទីកន្លែងនេះ។ ប៉ុន្តែបានទៅស្គាល់ហើយច្បាស់ជាដកចិត្តមិនវិញមកផ្ទះវិញនោះទេ។

មែនទែនទៅ មិនថាភ្ញៀវជាតិ ឬ ភ្ញៀវអន្តរជាតិនោះទេ ក៏មិនសូវស្គាល់ពីទីកន្លែងធម្មជាតិមួយនេះដែរ គ្រាទីតាំងរមណីយដ្ឋានដ៏ស្រស់ត្រកាលនេះលាក់ខ្លួនពួនសំងំនៅក្នុងកណ្តាលព្រៃភ្នំពីទីប្រជុំជន។

តាមរៀបរាប់របស់មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃ៤ខែមិថុនា ឆ្នាំ២០២៣នេះថា ទឹកធ្លាក់កី ស្ថិតនៅក្នុងព្រៃជ្រៅ ភាគច្រើនក្រុមអ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេងទើបអាចទៅដល់ទីនោះ។ មុននឹងទៅដល់ទីនោះត្រូវចំណាយពេលវេលាយូរ អាចថាត្រូវបោះតង់សម្រាកពេលយប់ក៏មាន។

មន្ត្រីមន្ទីរទេសចរណ៍ខេត្តដដែល បន្ថែមថា ស្ថានភាពផ្លូវធ្វើដំណើរ ភ្ញៀវទេសចរអាចធ្វើដំណើរដោយជិះម៉ូតូ កង់ គោយន្ដ ឬរថយន្ដបែប Off-road។ មិនមែនធ្វើឡើងតាមរថយន្ត ឬជិះម៉ូតូធម្មតាបានទេ។

នៅតាមដងផ្លូវអ្នកទេសចរគយគន់បាននូវព្រៃឈើដ៏ខៀវស្រងាត់ នារដូវវស្សា និង អាចទស្សនាចំការដំណាំ ហូប ផ្លែ វាលស្រែចំការ នៅតាមដងផ្លូវ ពេលទៅដល់ទីនោះយើងនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតបង្អួតសម្រស់នៅក្នុងជ្រលងភ្នំនៃ ជួរភ្នំក្រវាញខាងត្បូង។
និយាយពីទឹកត្រជាក់វិញ ត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំឡេងសត្វបក្សាបក្សីយំឮអឺងកងពេញព្រៃ ខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍។ អ្នកដែលបានទៅដល់ទីនោះហើយគឺច្បាស់ជាមិនចង់ត្រលប់មកផ្ទះវិញឡើយ។
ទីតាំង «ឆាយកី» ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ បើអស់លោកអ្នកមានពេលទំនេរពីការងារ និងចាប់អារម្មណ៍ពីដំណើរកម្សាន្តបែបផ្សងព្រេង តោះ!អាចសាកល្បងទៅទស្សនា ដើម្បីឱ្យស្គាល់ពីសម្រស់ធម្មជាតិពិតៗដែលប្រទេសកម្ពុជាកំពុងមាន។
សូមជម្រាបថា លោកអ្នកអាចធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកស្រែអំបិល ខេត្តកោះកុង ហួសស្ពានស្រែអំបិល បន្តិច ប្រហែលជាង៥០ម៉ែត្រ មានផ្លូវក្រាលគ្រួសក្រហម បត់ស្ដាំ ពីស្ពានស្រែអំបិលទៅកាន់ ឆាយកី មានចម្ងាយប្រមាណ ២១៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ចម្ងាយប្រមាណ ៧២គីឡូម៉ែត្រ ពីស្ពានស្រែអំបិលខេត្តកោះកុង និងចម្ងាយប្រមាណ ជាង ២២គីឡូមែត្រ ពីសហគមន៍អេកូទេសចរណ៍ ឆាយរាប។ ឆាយរាប មិនមែនជាឈ្មោះភូមិ ឃុំ ឬស្រុកឡើយ ជាឈ្មោះ សម្ងាត់ ហៅតៗគ្នា ក្នុងកំឡុងពេលសង្គ្រាម នៃរបប ប្រល័យពូជសាស្ត្រ ខ្មែរក្រហម មកម្ល៉េះ៕
ប្រភពរូប ៖ ក្រសួងទេសចរណ៍
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


