Connect with us

ព័ត៌មានជាតិ

លោក សាយ សា​មាន​៖ ប្តេជ្ញា​ចិត្ត​ប្រើប្រាស់​គ្រឿងចក្រពី​ក្រសួង​ឲ្យ​ចំ​គោលដៅ​ សម្រាប់​បម្រើ​តម្រូវការ​ប្រជាពលរដ្ឋ​

បានផុស

នៅ

​ការប្តេជ្ញា​របស់​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី​រូប​នេះ​ គឺ ក្នុង​ឱកាស​ពិនិត្យមើល​គ្រឿងចក្រ​ចំនួន​៨​គ្រឿង ​ដែល​មន្ទីរ​ទទួល​បាន​ពី​ក្រសួង​ ហើយ​បាន​ដឹក​យក​មក​ដល់​ខេត្ត​រតនគិរី​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២១នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បន្តថា ដើម្បី​ជួយ​សម្រួល​ដល់​ការជួសជុល​ថែទាំ​ផ្លូវថ្នល់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រគល់​គ្រឿងចក្រ​ដ៏​ថ្មី​សន្លាង​ចំនួន​៨​គ្រឿង​ជូន​ដល់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត ហើយ​លោក​ព្រមទាំង​បុគ្គលិក​មន្ទីរ​សាធារណការ​ទាំងអស់ និង​យក​គ្រឿងចក្រ​នេះ ទៅ​ប្រើ​ប្រាស់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នា​នា ឲ្យ​ចំ​គោលដៅ ដើម្បី​បំពេញ​រាល់​តម្រូវការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​លោក សាយ សា​មាន ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​​ជ្រៅ​ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​យកចិត្តទុកដាក់ ផ្តល់​គ្រឿងចក្រ ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​តាម​បណ្តាល​ខេត្ត ដើម្បី​ទុក​ប្រើប្រាស់​ដើម្បី​បំរើ​ជា​ប្រយោជន៍​រួម​ផងដែរ​។​

​សូមបញ្ជាក់ថា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏បាន​ចែកជូន​គ្រឿងចក្រ​ដូចគ្នានេះ​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ចំនួន​៨​គ្រឿង​ដល់​មន្ទីរ​ក្រោម​ឱវាទទាំង​២៥ រាជធានី​-​ខេត្ត​ផងដែរ​៕

អត្ថបទ៖​ វុ​ទ្ធ​ឦសាន​

សូមចុចអាន៖ ៥០​ភាគរយទៀត​ទេ បងប្អូន​ច្បារអំពៅនឹង​មាន​សួនច្បារ​និងទីលាន​ហាត់ប្រាណ នៅ​ចន្លោះ​ស្ពាន​ព្រះមុនីវង្សចាស់ថ្មី​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម