ព័ត៌មានជាតិ
ព្យាបាលឆែបមាត់ពីកំណើត ដោយឥតគិតថ្លៃ ថែមទាំងផ្តល់ប្រាក់ឧបត្តម្ភដល់អ្នកក្រីក្រ
ការពិគ្រោះនិងព្យាបាលឆែបមាត់ ឆែបក្រអូម និងឆែបឆ្អឹងថ្គាមពីកំណើត គឺជាជំនួយអង្គការ Smile Train ដែល បានផ្តល់ជូនការព្យាបាលដោយឥតគិតថ្លៃ ដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១០ឆ្នាំហើយ។ យុទ្ធនាការនេះ គឺដើម្បីជួយឱ្យអ្នកដែលមិនមានលទ្ធភាពព្យាបាលបញ្ហាខាងលើ អាចទទួលបានស្នាមញញឹមមួយដូចមនុស្សទូទៅដែរ ដោយមិនតម្រូវឱ្យបង់ប្រាក់ឡើយ ហើយថែមទាំងផ្តល់ជូន ៨ម៉ឺនរៀល-១០ម៉ឺនរៀល សម្រាប់អ្នកគ្មានលទ្ធភាពមកទទួលការព្យាបាលនៅសៀមរាប។
នេះបើតាមការបញ្ជាក់ពី លោកវេជ្ជបណ្ឌិត សរ វុឌ្ឍី ឯកទេសវះកាត់កុមារ នៃមន្ទីរពេទ្យកុមារអង្គរ និងបម្រើការងារនៅ មន្ទីរពេទ្យនាគទេព។

បើតាមលោកវេជ្ជបណ្ឌិត សរ វុឌ្ឍី ចំពោះការពិគ្រោះនិងព្យាបាលនេះ មិនកំណត់អាយុឡើយ គឺផ្តោតសំខាន់លើអ្នកដែល មានបញ្ហាឆែបមាត់ ឆែបក្រអូម និងឆែបឆ្អឹងថ្គាមពីកំណើត សុទ្ធតែអាចមកពិគ្រោះនិងព្យាបាលបាន។ ក្នុងនោះ វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់ដែរថា សម្រាប់ការវះកាត់ព្យាបាលលើកុមារដែលមានបញ្ហាឆែបមាត់ គឺអាចធ្វើបាន លុះត្រាតែអាយុបាន ៣ខែ ឯការវះកាត់លើកុមារដែលឆែបក្រអូម ត្រូវមានអាយុចាប់ពី ៩ខែឡើង។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យនៃអង្គការ Smile Train បានព្យាបាលជំងឺទូទៅដល់ពលរដ្ឋខ្មែរក្រីក្រជាច្រើន ដោយមិនយកកម្រៃ ហើយទិន្នន័យកាលពីឆ្នាំ២០១១ បង្ហាញថា មានប្រហែល ២៥០០ករណី បានជាពីជំងឺឆែបមាត់ និងឆែបក្រអូម។ ឥលូវនេះ តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ លោក សរ វុឌ្ឍី “Sar Vuthy” បានផ្សព្វផ្សាយជាដំណឹងដល់សាធារណជន ដែលមិនទាន់បានដឹងពីឱកាសព្យាបាលបញ្ហាពីកំណើតនេះ អាចមកទទួលការពិគ្រោះនិងព្យាបាលបាននៅ មន្ទីរពេទ្យនាគទេព ស្ថិតក្នុងខេត្តសៀមរាបដោយមិនកំណត់ពេលឡើយ។
ចំពោះព័ត៌មានលម្អិតអាចទាក់ទងផ្ទាល់ទៅកាន់លេខទូរស័ព្ទរបស់លោកវេជ្ជបណ្ឌិត សរ វុឌ្ឍី ផ្ទាល់ចំនួន ៤ខ្សែ គឺលេខ 060 60 62 61 (Telegram); 012 94 98 29 (Telegram); 012 56 38 81 ឬអាចទាក់ទងតាមរយៈឆាត Telegram របស់លោកបាន៕

-
សេដ្ឋកិច្ច២២ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


