ព័ត៌មានជាតិ
ប័ណ្ណសមាជិក ប.ស.ស. នឹងត្រូវផលិតជាប័ណ្ណទំនើបជំនាន់ថ្មី
ប័ណ្ណសមាជិក ប.ស.ស. នឹងត្រូវផលិតជាប័ណ្ណទំនើបជំនាន់ថ្មី ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល។ នេះបើតាម លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.។

ស្របពេលជាមួយការអភិវឌ្ឍវិស័យឌីជីថលរបស់រាជរដ្ឋាភិបាលកំពុងរីកចម្រើនជាបន្ដបន្ទាប់ និងដើម្បីបង្កើនប្រសិទ្ធភាពក្នុងវិស័យសន្ដិសុខសង្គម ការជំរុញគម្រោងបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ប័ណ្ណ សមាជិក ប.ស.ស. ជំនាន់ថ្មីនេះជាផែន ទីចង្អុលផ្លូវដ៏ល្អប្រសើរមួយដែលរក្សាបាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃចំណាយ ឆ្លើយតបនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលរឹងមាំ មានសុវត្ថិភាព និងមានស្ថិរភាពខ្ពស់ក្នុងសេដ្ឋកិច្ចឌីជីថល ប្រកបដោយចីរភាព និងបរិយាបន្ន។ នេះ ជាការអះអាងរបស់លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីគម្រោងអភិវឌ្ឍន៍ប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មី ដែលជាប្រព័ន្ធទំនើបកម្មបច្ចេកវិទ្យាជឿន លឿន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣នេះ។

ជាមួយគ្នានេះដែរ តំណាងធនាគារ កាណាឌីយ៉ា ក៏បានលើកឡើងអំពីចំណុចសំខាន់ៗ ក្នុងប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មី ជាប័ណ្ណដែលមានបន្ទះឈីប និងសុវត្ថិភាពស្ដង់ដារ និងមានសមត្ថភាពបន្ថែមទិន្នន័យ ពង្រឹងសុវត្ថិភាពប្រតិបត្តិការ ជាពិសេសអាចប្រើប្រាស់សម្រាប់ទូទាត់ប្រាក់តាវកាលិកផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀត។

ប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មី គឺជាប័ណ្ណប្លាស្ទិក និងប័ណ្ណនិម្មិត ដែលប័ណ្ណនិម្មិតអាចស្នើសុំបានយ៉ាងងាយស្រួលពីកម្មវិធីទូរស័ព្ទ Canadia bank App ព្រមទាំង អត្ថប្រយោជន៍ជាច្រើនទៀត៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


