ព័ត៌មានជាតិ
ក្រុមហ៊ុនមីជាតិប្រគល់ម៉ាស៊ីន QMS និង ទូរទស្សន៍ជូនទៅដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម
ក្រុមហ៊ុនមីជាតិ បានប្រគល់ម៉ាស៊ីន QMS និង ទូរទស្សន៍ ចំនួន២គ្រឿង ជូនទៅដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីចូលរួមចំណែកដល់ការទ្រទ្រង់លើប្រតិបត្តិការប្រចាំថ្ងៃ របស់មជ្ឈមណ្ឌល។

ថ្លែងនៅក្នុងពិធីប្រគល់ទទួលសម្ភារៈ ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា សម្ភារៈដ៏ថ្មីស្រឡាង ចំនួន២មុខ ដែលមីជាតិ បានប្រគល់ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមមានទូរទស្សន៍ Flat screen ទំហំ40 អ៊ីង ចំនួន២គ្រឿង និងម៉ាស៊ីន QMS ដែលជាបច្ចេកវិទ្យាទំនើប និងមានសមត្ថភាពខ្ពស់ ក្នុងការគ្រប់គ្រងទិន្នន័យ ចំនួនអ្នកមកទទួលសេវា នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម យ៉ាងសុក្រឹត និងមានភាពងាយស្រួល។ លោកជំទាវ អគ្គនាយិកាបានបន្ថែមថា ការផ្តល់ជូនសម្ភារៈទាំងពីរមុខនេះប្រព្រឹត្តទៅដោយមើលឃើញ ពីតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសិទ្ធភាព និងមានភាពឆាប់រហ័ស។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ប្រតិបត្តិការរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនាសព្វថ្ងៃនេះ ពិតជាមានសកម្មភាពមមាញឹកពិតមែន ទោះក្នុងស្ថានភាពកូវីដ១៩ក៏ដោយ ដែលមជ្ឈមណ្ឌលបានទទួលអ្នកបរិច្ចាក និងប្រើប្រាស់ឈាមរាប់រយនាក់ ក្នុងមួយថ្ងៃៗ ហើយការផ្តល់ជូននូវម៉ាស៊ីនចាប់លេខ QMS និងទូរទស្សន៍នេះ ពិតជបានសម្រួល ដល់ភាពប្រតិបត្តិការប្រចាំថ្ងៃរបស់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ពិតមែន។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវ ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុនទាំងបី និងគណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុនដែលតែងតែ ជួយរៀបចំកម្មវិធី បរិច្ចាគឈាម និង ជួយឧបត្ថម្ភជាច្រើនទៀតដល់ដំណើរការកិច្ចបរិច្ចាគឈាមនៃមជ្ឈមណ្ឌលជាតិផ្ដល់ ឈាម។

ម៉ាស៊ីន QMS នេះ ជាម៉ាស៊ីនចាប់លេខរង់ចាំទទួលសេវា ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានសមត្ថភាពខ្ពស់ ក្នុងការគ្រប់គ្រងទិន្នន័យចំនួនអ្នកមកទទួលសេវា នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម យ៉ាងសុក្រឹត និងមានភាពងាយស្រួល។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ ត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិ ជាមួយប្រព័ន្ធ Data Based នៃមជ្ឈមណ្ឌល និងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើប អេក្រង់ Touch screen ដែលរចនាឡើងយ៉ាងសាកសម និងមានលក្ខណៈសន្សំសំចៃ ព្រមទាំងមិនប៉ះពាល់ដល់បរិស្ថាន ក្នុងកញ្ចប់ ថវិកាសរុបជាង ២៧ លានរៀល ។

គួររំលឹកផងដែរថា ក្រុមហ៊ុនមីជាតិ បានចូលរួមយ៉ាងសកម្មភាព ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម តាំងពីការចាប់ផ្តើមដំបូង ដែលសកម្មភាពទាំងអស់នេះ កើតឡើងបានដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីកញ្ចប់ឆ្អិនស្រាប់ មានរសជាតិខ្មែរដំបូងគេ ផលិតដោយស្នាដៃកូនខ្មែរ ជាមួយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន៕







-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន