ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងប៉ះពាល់ដល់ពលរដ្ឋជិត ៥ ពាន់គ្រួសារ ស្លាប់មនុស្សម្នាក់ និងបាត់ខ្លួនម្នាក់
អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃនេះបានកើតឡើងនៅខេត្តចំនួន៥ រួមមាន ខេត្តព្រះសីហនុ កំពង់ស្ពឺ កែប កំពត និងកោះកុង បណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៥ ពាន់គ្រួសារ ស្លាប់មនុស្សម្នាក់ បាត់ខ្លួនម្នាក់ និងប៉ះពាល់ផលដំណាំ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចំនួន។

លោក សុទ្ធ គឹមកុលមុនី មានប្រសាសន៍នៅរសៀលថ្ងៃទី៣១ កក្កដានេះថា ខេត្តព្រះសីហនុ ទឹកលិចផ្លូវជាតិលេខ៤ នៅចំណុចស្ពានស្ទឹងសំរោង ក្នុងស្រុកកំពង់សិលា ប្រវែង ៤១០ ម៉ែត្រ កម្ពស់ទឹកលើផ្លូវ ០,៦៨ ម៉ែត្រ នៅចំណុចព្រំប្រទល់ ស្រុកកំពង់សិលា និងស្រុកភ្នំស្រួច ចន្លោះគីឡូម៉ែត្រលេខ១០៦ និង១០៧ លិចប្រវែង ១០០ ម៉ែត្រ។

ចំណែកខេត្តកំពង់ស្ពឺ ប៉ះពាល់ស្រុកភ្នំស្រួច និងស្រុកបសដ្ឋ បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ៣៤៩ ខ្នង ជម្លៀសប្រជាពលរដ្ឋ ១២៣ គ្រួសារ ប៉ះពាល់ដំណាំស្រូវ ៧០៧ ហិកតា ដំណាំរួមផ្សំ ១០៨ ហិកតា ផ្លូវប្រវែង ២ ៩៥០ ម៉ែត្រ ក្នុងនោះដាច់ផ្លូវ ១ ៤៥៥ ម៉ែត្រ ច្រោះខ្នងទំបន់ ៦ កន្លែង ដាច់ទំនប់ ៥០ ម៉ែត្រ និងច្រោះលូ ៤ កន្លែង។

ខេត្តកំពត ប៉ះពាល់ស្រុកទឹកឈូ កំពង់ត្រាច និងក្រុងកំពត ប៉ះពាល់ប្រជាជនចំនួន ៤ ៤០៨ គ្រួសារ លិចផ្ទះប្រជាពលរដ្ឋ ១ ០៥៥ ខ្នង សាលារៀន ៤ អគារ បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ បាត់ខ្លួន ១នាក់ របួស ២ នាក់ និងជួយសង្គ្រោះចំនួន ៤១ នាក់។
ខេត្តកោះកុងប៉ះ ពាល់ឃុំចំនួន២ នៅស្រុកថ្មបាំង បង្កឱ្យជនលិខផ្លូវលំ និងផ្ទះសម្បែង និងខេត្តកែប មានការជន់លិចនៅក្រុងកែប និងស្រុកដំណាក់ចង្អើរ។

លោកបានបន្ថែមថាជារួមគិតត្រឹមព្រឹកថ្ងៃទី៣១កក្កដានេះជំនន់ទឹកភ្លៀងតាមបណ្តខេត្តខាងលើមានការស្រកទៅវិញអស់ហើយ។ប៉ុន្តែទៅមុខទៀតអាស្រ័យលើស្ថានភាពទឹកភ្លៀងបើទឹកភ្លៀងធ្លាក់ច្រើនអាចនឹងមានទឹកជំនន់ទឹកភ្លៀងជាបន្តទៀត។
លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមជួយសង្គ្រោះរួចជាស្រេចដោយបានណែនាំទៅគណកម្មាការខេត្ត ត្រៀមរៀបចំកម្លាំង និងមធ្យោបាយ និងផែនការត្រៀមបម្រុង ដើម្បីអន្តរាគមន៍និងឆ្លើយតបបានទាន់ពេលវេលា។ ទន្ទឹមនេះបានត្រៀមទីទួលសុវត្តិភាព និងមធ្យោបាយដូចជា ទូក កាណូត យានយន្តនិងឧបករណ៍សម្ភារផ្សេងៗដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ។

លោក សុទ្ធ គឹមកុលមុនី បានអំពាវនាវដល់អាជ្ញាធរ មានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត និងតាមដានការព្យាករណ៍អាកាសធាតុដើម្បីផ្តល់ដំណឹងជូនប្រជាពលរដ្ឋ ក៏ដូចជាត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ករណីមានជំនន់ទឹកភ្លៀង ឬទឹកជំនន់កើតឡើងជាយថាហេតុ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


