ព័ត៌មានជាតិ
អ្នកជំនាញសេដ្ឋកិច្ច ៖ វិស័យបី ត្រូវអភិវឌ្ឍជាចាំបាច់ក្នុងអាណត្តិរដ្ឋាភិបាលថ្មី
អ្នកជំនាញសេដ្ឋកិច្ច បានមើលឃើញអំពីសក្តានុពលដ៏សំខាន់នៅក្នុងវិស័យចំនួនបី ដែលរដ្ឋាភិបាលថ្មី គួរតែធ្វើការអភិវឌ្ឍ ដើម្បីសង្គមសេដ្ឋកិច្ចរីកចម្រើន។

វិស័យទាំងបីនោះ រួមមាន វិស័យកសិកម្ម ការកែច្នៃកសិកម្ម និងវិស័យឧស្សាហកម្ម។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យកម្ពុជា បានលើកឡើងថា វិស័យកសិកម្ម គឺជាវិស័យយុទ្ធសាស្រ្ត ដ៏មានសារសំខាន់ ដែលគ្រប់ប្រទេសទាំងអស់ មិនដែលមើលរំលងឡើយ។ ដើម្បីធ្វើឱ្យមានប្រសិទ្ធិភាពលើវិស័យកសិកម្ម ទី១ ត្រូវជំរុញផលិតកសិផលជំនួសឱ្យការនាំចូលឱ្យបាន, ទី២ ជំរុញវិស័យកសិកម្មសម្រាប់នាំចេញ ដូចជាដំណាំកសិឧស្សាហកម្ម កៅស៊ូ ស្វាយចន្ទី មៀន ជាដើម និងទី៣ ត្រូវមានវិធានការទប់ស្កាត់ការក្រឡុកទីផ្សាររបស់ឈ្មួញ ពីប្រទេសជិតខាង។

ទន្ទឹមនឹងផលិតបានហើយ ត្រូវមានការកែច្នៃផលិតផលកសិកម្ម ដែលនៅសេសសល់។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមថា រាជរដ្ឋាភិបាល ត្រូវតែលើកទឹកចិត្តឱ្យមានការកែច្នៃ ដើម្បីទប់ទល់ការនាំចូល លក់នៅក្នុងស្រុក និងជំរុញការផលិតសម្រាប់នាំចេញ។
ដោយឡែកចំណុចមួយទៀតនោះគឺ វិស័យឧស្សាហកម្ម។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានកត់សម្គាល់ឃើញថា កម្ពុជា បានអភិវឌ្ឍវិស័យឧស្សាហកម្មធុនធំបានល្អប្រសើរ មានដូចជា ការដំឡើងរថយន្ត និងកង់ សម្រាប់នាំចេញទៅក្រៅប្រទេសបានជាច្រើន។ ប៉ុន្តែអ្វីដែលលោក ជំរុញបន្ថែមទៀតនោះ គឺការផលិតគ្រឿងបង្គុំរថយន្ត ឬគ្រឿងបង្គុំកង់ឱ្យបានច្រើនថែមទៀត នោះកាន់តែប្រសើរ។

លើសពីនេះទៅទៀត លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ការផ្លាស់ប្តូរមេដឹកនាំ គឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីមួយពី Grow ដែលមានកម្រិត Smooth ឱ្យកាន់តែស្ទុះងើបឡើងមួយកម្រិតថែមទៀត។ ដោយលោកបានឱ្យតម្លៃទៅលើយុវជន គឺជាកម្លាំងផលិត និងបង្កើតផលិតភាពយ៉ាងសំខាន់សម្រាប់ប្រទេស។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតសមត្ថភាពកម្លាំងពលកម្មបន្ថែម។
អ្នកជំនាញសេដ្ឋកិច្ច សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី អាចនឹងរៀបចំគោលនយោបាយសម្រាប់ជួយវិស័យសហគ្រាសធុនតូច និង មធ្យម SME ឱ្យកាន់តែរឹងមាំថែមទៀត ព្រោះ ៦០ភាគរយ នៃអាជីវកម្មនៅក្នុងប្រទេស គឺជា SME៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


