ព័ត៌មានជាតិ
ក្រុមហ៊ុនចិន នឹងបង្កើតរោងចក្រសហគ្រាសចំនួន ២៥ នៅខេត្តកំពង់ស្ពឺ នាចុងឆ្នាំ ២០២៣
ខេត្តកំពង់ស្ពឺ ជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ ទទួលបានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម ជាពិសេសបង្កើតរោងចក្រសហគ្រាសថ្មីៗជាច្រើន។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា វិនិយោគិនមកពីខេត្តក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន នឹងបង្កើតរោងចក្រ សហគ្រាស នៅខេត្តកំពង់ស្ពឺ ចំនួន ២៥កន្លែង ដោយជំហានដំបូង មានតម្រូវការកម្លាំងពលកម្មប្រមាណ ២៣,០០០កន្លែង លើតម្រូវការសរុបប្រមាណជាង ៥០,០០០ កន្លែង។
លោកអភិបាលខេត្តឱ្យដឹងបែបនេះ នៅក្នុងដំណើរទស្សនកិច្ចដឹកនាំគណៈប្រតិភូអញ្ជើញជួបពិភាក្សាការងារ និងពិនិត្យចង្វាក់ផលិតកម្មតាមបណ្តារោងចក្រ សហគ្រាស នៅខេត្តក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣។

យោងតាមការផេកផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គម្រោងរោងចក្រទាំងអស់នោះ មានមកពីតំបន់សួនឧស្សាហ៍កម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវ ជៀក ក្រុង តុងហ្គ័ន ផលិតកាបូបម៉ាកយីហោល្បីៗនាំចេញទៅក្រៅប្រទេស ហើយម៉ាកយីហោទាំងអស់នេះ នឹងមកបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។ លោក TERAS YEUNG អគ្គនាយកក្រុមហ៊ុន SITOY GROUP បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកប្តេជ្ញាដោយភាពជឿជាក់ នឹងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺ ចំនួន ២ រោងចក្រ ដែលផលិតកាបូបម៉ាកល្បីៗ និងមានតម្រូវការកម្លាំងពលកម្មជំហានដំបូងចំនួនប្រមាណ ៣,០០០ កន្លែង។
ជាមួយគ្នានេះ សួនឧស្សាហ៍កម្ម ហុង អ៊ី ដែលមានរោងចក្រសហគ្រាស ចំនួន ៦ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ នឹងត្រូវមកបង្កើតនៅខេត្តកំពង់ស្ពឺ ដោយត្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ៦,០០០ កន្លែង។ លើសពីនេះទៀត សួនឧស្សាហកម្ម ហ្វីចូវ មាន ៤៤ រោងចក្រសហគ្រាស ជារោងចក្រផលិតសម្លៀកបំពាក់និងតម្បាញ, ផលិតស្បែកជើង, គ្រឿងបង្គុំអេឡិកត្រូនិក, ស្រោមទូរស័ព្ទនិងស្គ្រីនទូរស័ព្ទ, និងជ្រលក់ព័ណ៌ក្រណាត់ ជាដើម។ សួនឧស្សាហកម្មនេះ មានរោងចក្រសហគ្រាស ១៧ នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ ដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ១៤,០០០ នាក់៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


