ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤នៅព្រឹកនេះ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានត្រីភាគី គឺភាគីរាជរដ្ឋាភិបាល ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជកបានបើកកិច្ចប្រជុំអាណត្តិទី៣ លើកទី១ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ
និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលប្រជុំជាន់ទី៦ អគារ “ក” នៃទីស្តីការក្រសួងការងារ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

យោងតាមកម្មវិធីនៃកិច្ចប្រជុំបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំក៏មានអានប្រកាសស្តីពីការតែងតាំងសមជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣សម្រាប់ឆ្នាំ២០២៣-២០២៤ ប្រកាសសមាសភាពអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣បង្ហាញអំពីបច្ចុប្បន្នភាពសដ្ឋកិច្ចនិងលក្ខណវិនិច្ឆ័យសម្រាប់ប្រាក់ឈ្នួលអប្បបរមានិងពិ
ណិត្យនិងចុះហត្ថលេខលើសេចក្តីថ្លែងការរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផងដែរ។
រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសកំណត់ប្រាក់ឈ្មួលសម្រាប់កម្មករនិយោជិតនៅឆ្នាំ២០១៣ដោយមានការចូលរួមពីភាគីរដ្ឋាភិបាលតំណាងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិត។

ចាប់តាំងពីឆ្នាំ២០១៣មក ប្រាក់ឈ្មួលកម្មករបានដំឡើងជាបន្តបន្ទាប់ដូចជាឆ្នាំ២០១៤ ដំឡើងដល់១០០ដុល្លារឆ្នាំ២០១៥ ដំឡើងដល់១២៨ដុល្លារ ឆ្នាំ២០១៦ដំឡើងដល់១៤០ ដុល្លារឆ្នាំ២០១៧ដំឡើងដល់១៥៣ដុល្លារ ឆ្នាំ២០១៨ដំឡើងដល់១៧០ដុល្លារឆ្នាំ២០១៩ដំឡើងដល់១៨២ដុល្លារ ឆ្នាំ២០២០ដំឡើងដល់១៩៩០ដុល្លារឆ្នាំ២០២១ដំឡើងដល់១៩៩២ក្នុងកំឡុងរាតត្បាតកូវីដ១៩ ឆ្នាំ២០២២ ដំឡើងដល់១៩៤ដុល្លារ និងឆ្នាំ២០២៣ដំឡើងដល់២០០ដុល្លារក្នុង១ខែ។

ប្រាក់ឈ្នួល២០០ដុល្លារនេះដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក
ត្រូវបានរក្សាទុកនៅដដែលមានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារអាមេរិក ក្នុងមួយខ,ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារអាមេរិក ក្នុងមួយខែ,ប្រាកថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែម ម៉ោងដោយស្ម័គ្រចិត្តចំនួន ២០០០រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្ល,និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី២ ដល់ ១១ដុល្លារអាមេរិកក្នុងមួយខែសម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ដល់ឆ្នាំទី១១៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


