ព័ត៌មានជាតិ
អាជ្ញាធរធ្វើស្ពានដែលត្រូវទឹកជំនន់ហូរផ្ដាច់ឡើងវិញដើម្បីសម្រួលដល់ប្រជាពលរដ្ឋដឹកកសិផល
អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែងបានសាងសង់ស្ពានបាឡេឡើងវិញក្រោយពីជំនន់ទឹកភ្លៀងហូរកាត់ផ្ដាច់ ធ្វើឱ្យប្រជាពលរដ្ឋជិត ១០០ គ្រួសាររស់នៅចំណុចស្រែតាចាន់ ក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង មិនអាចធ្វើចរាចរណ៍ដឹកកសិផលទៅកាន់ទីផ្សារបាន។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ចាក់ថា៖ ផ្លូវ ស្ពាន តាមបណ្តោយផ្លូវលេខ៧៨ចាស់នេះ ជាបណ្តាញតភ្ជាប់គ្នា រវាងចំណុចស្រែតាចាន់មកទីប្រជុំជននៅចំណុចភូមិច្រប់ ផ្លូវ៧៨ថ្មី ចេញទៅខេត្តរតនគីរីផង និងមកកាន់ទីរួមខេត្តស្ទឹងត្រែងផង។
លោកអភិបាលស្រុកបន្តថា៖ ពេលបានស្ពានថ្មីនេះប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ព្រោះស្ពានដែកយើងបានសាងសង់លើកឱ្យខ្ពស់ មិនឱ្យទឹកលិចនៅខែវស្សាទៀតទេ។

លោក ប៉ែន សុបុល មេឃុំក្បាលរមាសបានបញ្ជាក់ថា៖ នេះជាសមិទ្ធផលថ្មីដែលអាជ្ញាធរខេត្តបានប្រឹងប្រែង ធ្វើការសាងសង់ឡើងដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនយើង សម្រាប់ទំនាក់ទំនងគ្នា ក្នុងការដោះដូរទំនិញ និងផលកសិកម្មបង្កើនផ្នែកសេដ្ឋកិច្ចគ្រួសារ។
លោកបន្តថា៖ ពីដើមផ្លូវនេះ ជាផ្លូវយុទ្ធសាស្ត្រមួយ ឆ្ពោះទៅកាន់ខេត្តរតនគីរី ហើយក្រោយពីមានផ្លូវ៧៨ថ្មីមក និងទឹកទំបន់វ៉ារីលិចផង ផ្លូវនេះបានកាត់ផ្តាច់មួយភាគធំ តែទោះជាយ៉ាងណាអាជ្ញាធរមិនបោះបង់ចោលទេ នៅតែបន្តថែរក្សានិងជួសជុល ដើម្បីប្រយោជន៍ប្រជាពលរដ្ឋយើងបានប្រើប្រាស់។

លោក វេង វុន ប្រជាពលរដ្ឋនៅភូមិស្រែតាចាន់បានគាំទ្រចំពោះការយកចិត្កទុកដាក់ពីថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរឃុំ ជាពិសេសមន្ត្រីជំនាញបានរៀបចំសាងសង់ស្ពាននេះឱ្យមានភាពរឹងមាំបម្រើឱ្យការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋយើងនៅតំបន់នេះ។
លោកបន្តថា៖ ស្ពានដែកមានគុណភាពប្រើប្រាស់បានយូរអង្វែងបានឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋ ព្រោះបច្ចុប្បន្នសង្កេតឃើញ រាជរដ្ឋាភិបាលបានផ្លាស់ប្តូរយុទ្ធសាស្ត្រ នៅតាមភូមិឃុំបានសាងសង់ជាផ្លួវ ស្ពានបេតុងហើយ ទោះបីថាការមកធ្វើមានភាពយឺតយ៉ាវបន្តិចមែន តែវាល្អជាងដែលមិនបានមកធ្វើសោះ។
សូមបញ្ជាក់ថា៖ ស្ពានដែលបាឡេនេះ មានទទឹង៦ម៉ែត្រ បណ្តោយ២៨ម៉ែត្រ ដោយអនុវត្តសកម្មភាពសាងសង់ដោយមន្ទីរសារធារណៈការនិងដឹកជញ្ជូនខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តមស្វាយសំអ៊ាងអភិបាលខេត្តបានជំរុញការអភិវឌ្ឍផ្លូវស្ពាន នៅតាមគោលដៅអទិភាព ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនដាច់ស្រយាល៕

អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


