ព័ត៌មានជាតិ
បេក្ខជនជិត ៩០០ នាក់ ចូលរួមប្រឡងក្របខណ្ឌមន្ត្រីរាជការថ្មីក្រសួងការងារ ខណៈក្រសួងជ្រើសរើសតែ ២០ នាក់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកការប្រឡងជ្រើសរើសក្របខណ្ឌ “ក” មន្ត្រីរាជការថ្មីសម្រាប់ឆ្នាំ ២០២៣ ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន ៨៩១ នាក់ ដោយក្រសួងជ្រើសរើសមន្ត្រីថ្មីតែ ២០ នាក់ប៉ុណ្ណោះ។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ឆ្នាំ ២០២៣ នេះ បានប្រព្រឹត្តទៅនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ លើជំនាញសំខាន់ៗ ចំនួន ៩ ផ្សេងគ្នា មានដូចជា រដ្ឋបាល, នីតិសាស្ត្រ, គ្រប់គ្រង, ព័ត៌មានវិទ្យា, សេដ្ឋកិច្ច, អក្សរសាស្ត្រភាសាបរទេស, ធនាគារ និងហិរញ្ញវត្ថុ, ទំនាក់ទំនងអន្តរជាតិ និងគណនេយ្យ។

ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ ២០២៣ នេះ ត្រូវបានចែកចេញជា ២ វិញ្ញាសា គឺ ចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានរយៈពេលប្រឡង ២ ម៉ោង និងវិញ្ញាសាភាសាអង់គ្លេស ដែលមានរយៈពេល ១ ម៉ោង ៣០ នាទី។

គួរបញ្ជាក់ថា ការប្រឡងនេះក៏មានការចូលរួមសហការរៀបចំពីក្រសួងមុខងារសាធារណៈ និងមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែរ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


