ព័ត៌មានជាតិ
ក្រោយចាកចេញពីមុខតំណែង សម្តេចតេជោ ហ៊ុន សែន លើកពីគោលបំណងធំពីរឲ្យថ្នាក់ដឹកនាំបន្តវេនសម្រេចឲ្យបាន
ថ្លែងនៅក្នុងសន្និសីទកំពុងផ្សាយបន្តផ្ទាល់នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ដែលប្រកាសចាកចេញពីមុខតំណែងជានាយករដ្ឋមន្រ្តី បានលើកពីគោលបំណងធំពីរដែលសម្តេចចង់ឲ្យថ្នាក់ដឹកនាំបន្តវេនសម្រេចឲ្យបានជាមរតកជាតិបន្តទៀត។
អតីតនាយករដ្ឋមន្រ្តីកម្ពុជារូបនេះបានអះអាងថា ជំនាន់ព្រះប្រមុខរដ្ឋសម្តេចឪ បានបន្សល់ទុកឯករាជ្យសម្រាប់ជាតិ ខណៈសម្តេចដឹកនាំជាង ៤០ ឆ្នាំ បាននាំសន្តិភាពនិងស្ថេរភាពនយោបាយសម្រាប់អ្នកជំនាន់ក្រោយ។

ទាក់ទងថ្នាក់ដឹកនាំថ្មី សម្តេចតេជោបានលើកពីគោលបំណងធំពីរដើម្បីឲ្យអ្នកបន្តវេនសម្រេចឲ្យបានគឺការបន្តរក្សាសន្តិភាពនិងស្ថេរភាពនយោបាយ។ ចំណុចទីពីរ គឺការសម្រេចឲ្យបានការនាំប្រទេសកម្ពុជាឲ្យចាកចេញផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់តាមការគ្រោងទុក និងឈានសម្រេចជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្តង។
«សម្តេចឪបានទាមទារឯករាជ្យជូនជាតិ ជាមួយការកសាងអភិវឌ្ឍជាតិរីកចម្រើន។ សន្តិភាពនិងស្ថេរភាព ជាមរតកដែលខ្ញុំបានបន្សល់ទុកសម្រាប់អ្នកបន្តវេន។ ខ្ញុំចង់ឃើញអ្នកបន្តវេនជំនាន់ក្រោយ បន្តរក្សាសន្តិភាព និងស្ថេរភាពនយោយបាយជាមូលដ្ឋានគ្រឹះ និងការសម្រេចឲ្យបានការនាំប្រទេសកម្ពជាចេញផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ឲ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្តង»។
សម្តេចតេជោជឿជាក់ថា អ្នកដឹកនាំជំនាន់ថ្មីនឹងខិតខំសម្រេចឲ្យបានកិច្ចការធំទាំងពីរនេះ។
បន្ថែមលើនេះ សម្តេចក៏ចងឃើញការបន្ថែមសមិទ្ធផលថ្មី រាប់ទាំងការប្រែប្រួលអំពីស្ថានភាពសង្គម កាត់បន្ថយអត្រាភាពក្រីក្រឲ្យថយចុះទាបបំផុតបើមិនបានសូន្យ ត្រូវលើកកម្ពស់កម្រិតអប់រំប្រជាជន រៀបចំអភិបាលកិច្ចឲ្យបានល្អ ប្រឆាំងអំពើពុករលួយ និងភាពអសកម្មនានា លើកតម្កើងភាពស្អាតស្អំ ដែលនោះជាអម្រែកដ៏លំបាកសម្រាប់អ្នកបន្តវេនដែលមិនមែនជារឿងសមញ្ញពេកនោះទេ។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


