Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីថ្មី ដាក់ចេញវិធានការគន្លឹះ៥ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនការប្រកួតប្រជែង

បានផុស

នៅ

រាជរដ្ឋាភិបាលថ្មី​ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តផ្តោត​សំខាន់លើកិច្ចការអទិភាពចំនួន៥ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីបង្កើនការប្រកួតប្រជែង និងអភិវឌ្ឍកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងនាព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការគន្លឹះចំនួន៥ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនការប្រកួតប្រជែង រួមមាន ៖

១. ការអភិវឌ្ឍ វិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច ដែលមានគោលដៅ យុទ្ធសាស្ត្រផ្តោតលើ ការពង្រីក និងការធ្វើពិពិធកម្ម មូលដ្ឋានកំណើនសេដ្ឋកិច្ច តាមរយៈ ការបង្កើនតម្លៃបន្ថែមក្នុងវិស័យគន្លឹះដែលមានស្រាប់ និង ការអភិវឌ្ឍប្រភពថ្មីនៃកំណើន ដែល ជាកត្តាមិនអាចខ្វះបាន ក្នុងការបង្កើនសក្តានុពលកំណើន និង ការពង្រឹងភាពធន់នឹងវិបត្តិ។

២. ការលើកកម្ពស់ការតភា្ជប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក, វិស័យថាមពល, វិស័យទឹកស្អាត និង វិស័យឌីជីថល ដែលមានគោលដៅ យុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និង ពង្រឹងមូលដ្ឋានគ្រឹះ និង បុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និង ជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និង ការកសាង និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

៣. ការកែលម្អបរិយាកាស ធុរកិច្ច និង ការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្ត ផ្តោតលើ ការបន្តកែលម្អបរិយា​កាស​អំណោយផល ដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈ ការសម្រួល និង ការធ្វើ​សាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការធ្វើ ឌីជីថលភាវូបនីយកម្ម សម្រាប់ការផ្តល់សេវាសាធារណៈ និង កិច្ចការរដ្ឋបាល, ការពង្រឹង សមត្ថភាពស្ថាប័ន, និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។

៤. ការពង្រឹង ប្រសិទ្ធភាព និងភាពទាក់ទាញ នៃតំបន់សេដ្ឋកិច្ចពិសេស រួមបញ្ចូលនូវសួនឧស្សាហកម្ម, សួនកសិ​-ឧស្សាហកម្ម, និងតំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone) ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោត​លើការប្រមូលផ្តុំ និង ការអភិវឌ្ឍបណ្ដាញផលិតកម្ម ឱ្យដើរតួនាទីសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និង ភាពប្រកួតប្រជែងនៃ ឧស្សា​ហកម្មកម្ពុជា សំដៅបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និង ក្នុងស្រុក, លើកកម្ពស់ផលិតកម្ម និង ការកែច្នៃ សម្រាប់នាំចេញ, និង ជាពិសេស គាំទ្រដល់ការបង្កើត ការងារ និង ការលើកស្ទួយជីវភាពប្រជាជននៅទីជនបទ។

៥. ការធ្វើនវានុវត្តន៍ យន្តការហិរញ្ញប្បទាន និង ផលិតផលហិរញ្ញវត្ថុ សម្រាប់គាំទ ដល់ការវិនិយោគ ដែលមានគោល​ដៅយុទ្ធសាស្ត្រផ្តោតលើ ការរៀបចំ ការកែលម្អ ក្របខ័ណ្ឌ និង យន្តការហិរញ្ញប្បទាន, និង ការធ្វើពិពិធកម្មផលិតផល និង សេវាហិរញ្ញវត្ថុ ដែលធានាបានសន្ទនីយភាព (Liquidity) ក្នុងទីផ្សារ និង ជម្រើសហិរញ្ញប្បទានសម្រាប់ ការវិនិយោគ សំដៅរួមចំណែកជំរុញការវិនិយោគ និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម