ព័ត៌មានជាតិ
រាជធានីភ្នំពេញ ទទួលបាន រថយន្ត និងបរិក្ខារសង្គ្រោះបន្ទាន់ ពីទីក្រុងជីណាន
រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ជាមួយនឹងសម្ភារបរិក្ខាពេទ្យនៅក្នុងរថយន្ត ដែលជាជំនួយឥតសំណងរបស់ទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈក្នុងរាជធានីភ្នំពេញ។

ពីធីប្រគល់-ទទួលនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។

តាមលិខិតសរសើរ របស់ លោក ឃួង ស្រេង ជូនទៅ លោក WANG WENTIAN មានសេចក្ដីថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៃសាលារាជធានីភ្នំពេញ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការខិតខំប្រឹងប្រែងនៃការផ្តល់ជំនួយ និងកិច្ចសហការគាំទ្រ លើការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង សម្ភារ និងបរិក្ខារ ជូនរដ្ឋបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

លោក ឃួង ស្រេង មានជំនឿយ៉ាងមុតមាំថា ជំនួយ និងអំណោយដ៏មានតម្លៃនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈក្នុងរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីនឹងរក្សា និងចងចាំជានិច្ចចំពោះជំនួយដ៏មានអត្ថន័យ និងមានតម្លៃទាំងអស់នេះ។

លោកសូមអរគុណចំពោះការខិតខំប្រឹងប្រែង និងការគាំទ្រ ដ៏សប្បុរសនេះ។ ជំនួយ និងកង្វល់របស់ម្ចាស់ជំនួយនឹងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងផ្លូវអភិវឌ្ឍនៃទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន និងទៅអនាគត៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


