Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ផ្តល់​ទូរទស្សន៍ ថាស​តេ​ជោ TV ចំនួន​៤០​ឈុត​ដល់​គ្រឹះស្ថានសិក្សា​នៅជាប់​ដែនកម្ពុជា​-​ថៃ

បានផុស

នៅ

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ផ្តល់​ទូរទស្សន៍ និង​ថាស​តេ​ជោ TV ចំនួន​៤០​ឈុត​ដល់​គ្រឹះស្ថានសិក្សា​នៅ​ជាប់​ដែនកម្ពុជា​-​ថៃ​ដែល​ក្រសួង​យក​ធ្វើជា​ទីតាំង​ច​ត្តា​ឡី​ស័ក​ជ័យ​សម្រាប់​ដាក់​ពលករ​ខ្មែរ​មកពី​ថៃ​ដើម្បី​ចូលរួម​លើកកម្ពស់​ការអប់រំ​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​បរិបទ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បណ្ឌិត សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ប្រគល់​ទូរទស្សន៍ ថាស​តេ​ជោ TV ដល់​គ្រឹះស្ថានសិក្សា​នៅ​ខេត្តបន្ទាយមានជ័យ​ថា​ដោយសារ​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​មាននៅ​ប្រទេស​ថៃ​រាជរដ្ឋាភិបាល​បាន​សម្រេច​យក​គ្រឹះស្ថានសិក្សា​មួយចំនួន​ដែល​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ធ្វើជា​ទីតាំង​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ​ត្រឡប់មក​ក្នុងប្រទេស​វិញ រួមមាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ឧត្ដរមានជ័យ​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ក្នុងចំណោម​ទូរទស្សន៍ និង​ថាស​តេ​ជោ TV ចំនួន​៤០​ឈុត​ក្នុង​នោះ​ខេត្តបាត់ដំបង​ទទួល​បាន​ចំនួន​១១​ឈុត ខេត្តបន្ទាយមានជ័យ​ទទួល​បាន​ចំនួន​១៤​ឈុត និង​ខេត្ត ឧត្ដរមានជ័យ​ទទួលបាន​ចំនួន​១៥​ឈុត។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា ​«​ការប្រគល់​ជូន​នូវ​ទូរទស្សន៍ និង​ថាស​តេ​ជោ TV ទាំងអស់នេះ គឺជា​ជំនួយ​មួយ​យ៉ាង​សំខាន់​ដល់​ការសិក្សា​ពី​ចម្ងាយ​របស់​សិស្សានុសិស្ស​ដែល​មិនមាន​ថ្នាក់រៀន​គ្រប់គ្រាន់​ព្រោះ​សាលា​ត្រូវបាន​យក​ធ្វើជា​ទីតាំង​ច​ត្តា​ឡី​ស័ក​»​។

ទន្ទឹម​នឹង​នេះ ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ក្រុមការងារ ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​វិធានការ​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​បាន​យ៉ាង​ល្អ​ប្រសើរ ជាពិសេស​គឺ​ក្រុម ការងារ​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា និង​វិស័យ​ឯកជន​ជា​ដៃគូ ដែល​បាន​រួម​ចំណែក​ជួយ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​គ្រា ដ៏​លំបាក​នេះ​។

គួរ​រំលឹក​ដែរ​ថា សម្ភារៈ​ដែល​ក្រសួង​ប្រគល់ជូន​នេះ​គឺ​មួយ​ចំនួន​ធំ​បាន​មក​ពី​ការ​ឧបត្ថម្ភ របស់​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា និង​វិស័យ​ឯកជន​ជា​ដៃគូ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម