ព័ត៌មានជាតិ
ត្រៀមរៀបចំកម្មវិធីអបអរសាទរទិវាសិទ្ធិមនុស្ស ខួបលើកទី ៧៥ នៅថ្ងៃទី ៨ ខែធ្នូខាងមុខ
លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី រួអេដា អិល ហាច តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីត្រៀមរៀបចំអបអរសាទរទិវាសិទ្ធិមនុស្ស ខួបលើកទី ៧៥ សេចក្តីប្រកាសជាសកល ស្តីពី សិទ្ធិមនុស្ស ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ ក្រោមការសហការពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។

នៅក្នុងជំនួបនេះ លោកស្រ្តីតំណាងការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានអបអរសាទរប្រទេសកម្ពុជា ដែលជាប្រទេសដំបូងដែលបានធ្វើសកម្មភាព ក្នុងការបេ្តជ្ញាចិត្តក្នុងការអបអរសាទរខួបលើកទី ៧៥ ដោយមានការតែងតាំងជនបង្គោលក្នុងការរៀបចំទិវានេះ ព្រមទាំងសកម្មភាពផ្សេងៗទៀត ដែលនេះបង្ហាញពីការឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់និងគោរពសិទ្ធិមនុស្ស។

លោក កែវ រ៉េមី ថ្លែងអំណរគុណដល់លោកស្រីតំណាង OHCHR ដែលតែងតែសហការលើវិស័យសិទ្ធិមនុស្សកន្លងមកនេះ ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបន្តសហការជាមួយគ្នាតទៅទៀត។ លោកបានបន្តថា ជាការអបអរសាទរខួបលើកទី ៧៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការបញ្ជ្រៀបសកម្មភាពចំនួន ២លើករួចមកហើយ នោះគឺបានរៀបចំសិក្ខាសាលាចំនួន ២ ដែលជាយុទ្ធនាការ ៣៦៥ថ្ងៃ នោះគឺសិក្ខាសាលាស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយនៅខេត្តបាត់ដំបង និងផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពី ការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ នៅខេត្តបន្ទាយមានជ័យ។

បន្ថែមទៅលើការពិភាក្សា សម្រាប់ការងាររៀបចំអបអរខួបលើកទី ៧៥នេះ ភាគីទាំងពីរបានពិភាក្សាលើការងារជាអាទិ ភាពរបស់គណៈកម្មាធិការសិទ្ធិមនុស្សដូចជា៖ ១. ការដាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្ស នៅតាមពន្ធនាគារក្នុងរាជកធានីភ្នំពេញ ដែលជាយន្តការមួយដ៏មានប្រសិទ្ធិភាពសម្រាប់ឲ្យជនជាប់ឃុំ អាចរាយការណ៍ពីករណីរំលោភសិទ្ធិមនុស្ស នៅក្នុងពន្ធនាគារបាន។
២. ការដាក់អោយប្រើប្រាស់ ការទទួលពាក្យបណ្តឹងតាមប្រព័ន្ធទូរស័ព្ទដៃ (CHRC Apps) របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីសម្រួលដល់ការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ នៅតាមបណ្តា រាជធានី ខេត្ត។
៣ ការងារអាយឆា (AICHR) ដែលប្រមុខរាជរដ្ឋាភិបាល បានសម្រេចប្រគល់តួនាទីដល់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ទទួលបន្ទុកដែលមកដល់ពេលនេះ គ.ស.ម.ក. បានរៀបចំនឹងដឹកនាំកិច្ចប្រជុំ សំខាន់ៗប្រចាំឆ្នាំ និងចូលរួមកិច្ចប្រជុំផ្សេងៗទៀត។
៤. ការរៀបចំបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សមួយ ដែលឯករាជ្យស្របតាមគោលការណ៍ទីក្រុងប៉ារីស ដែលគ្រោងនឹងបង្កើតនៅពេលខាងមុខ។ លោកស្រីតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា សង្ឃឹមនឹងសំណូមពរឲ្យរក្សាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបច្ចុប្បន្ន ដោយយោងទៅលើភាពចាំបាច់ បើទោះជាគណៈកម្មា ធិការជាតិសិទ្ធិមនុស្ស ត្រូវបានបង្កើតឡើងក៏ដោយ។ លោកស្រីសង្ឃឹមថា ស្ថាប័នទាំងពីរនឹងសហការជាមួយគ្នា ដើម្បីលើកកម្ពស់និងពង្រឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានឹងរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយពីរបាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងកិច្ចពិគ្រោះយោបល់ លើរបាយការណ៍ត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR)នាពេលខាងមុខ។
ជាកិច្ចបញ្ចប់ លោក កែវ រ៉េមី បានជម្រាបទៅកាន់លោកស្រី តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា លោកមានជំនឿជឿជាក់ទៅលើសមាសភាពរាជរដ្ឋាភិបាលដោយសារតែលោកជឿជាក់លើសមត្ថភាពដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាល ជាពិសេសលើវិស័យសិទ្ធិមនុស្សនេះតែម្តង៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


