ព័ត៌មានជាតិ
មេសិទ្ធិមនុស្សកម្ពុជាថា អនុទីនជាមនុស្សព្រៃផ្សៃ មិនឱ្យតម្លៃជីវិតមនុស្ស ដុតកំហឹងឱ្យខ្មែរក្រោកតស៊ូមិនខ្លាចស្លាប់ដើម្បីការពារទឹកដី និងជាតិ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទេសរដ្ឋមន្ត្រីកែវ រ៉េមី ថានាយករដ្ឋមន្ត្រីចាំផ្ទះថៃ គ្មានអំណាច អនុទីន ឆានវីរៈគុល ជាមនុស្សសាហាវព្រៃផ្សៃ ប្រមាថមាក់ងាយជីវិតមនុស្ស និងកំពុងតែដុតបញ្ឆេះកំហឹងឲ្យកូនខ្មែរក្រោកតស៊ូមិនខ្លាចស្លាប់ ដើម្បីការពារបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់ថៃ។ លោកកែវ រ៉េមី លើកឡើងដូច្នេះតាមរយៈបណ្ដាញសង្គម facebook ផ្លូវការនារសៀលថ្ងៃ១៣ ខែធ្នូ ក្រោយ អនុទីន ប្រកាសថា ថៃនឹងបន្តវាយប្រហារមកលើកម្ពុជាបន្តទៀតទាល់តែកម្ពុជាលែងទៅជាប្រទេសដែលមានការគំរាមកំហែង លែងទៅជាប្រទេសគ្រោះថ្នាក់សម្រាប់ថៃ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកដូច្នេះថា ៖” ពាក្យសម្តីរបស់អានុទីនបានឆ្លុះបញ្ចាំងពីការគិតរបស់មេដឹកនាំចាំផ្ទះរូបនេះ និងក្រុមរបស់ពួកគេចង់ឃើញកម្ពុជាធ្លាក់ខ្លួនជាប្រទេសទន់ខ្សោយនិងក្រីក្រ។ សម្តីបានបង្ហាញថាគាត់ជាមនុស្សគ្មានមេត្តាធម៌ ជាមនុស្សព្រៃផ្សៃ ជាមនុស្សមិនគោរព និងឲ្យតម្លៃទៅលើជីវិតរបស់មនុស្ស ។ “។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ថា ៖ “សម្តីអានុទីនរូបនេះបាននិងកំពុងដុតកំហឹងដល់កូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរឡើងតស៊ូដោយមិនខ្លាចបាត់បង់ជីវិតក្នុងបុព្វហេតុការពារគ្រួសារ និងទឹកដីពីការឈ្លានពានរបស់សត្រូវប្រវត្តិសាស្ត្រ។ ” ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមើលឃើញថា សម្ដីឥតកោតក្រែង បញ្ឆេះកំហឹងជាតិនិយមខ្មែររបស់អនុទីនបែបនេះ នឹងធ្វើប្រជាជនខ្មែរ និងថៃ គ្មានថ្ងៃអាចរស់នៅក្នុងសន្តិភាពបានទេ។លោកថា បើចង់ឱ្យពលរដ្ឋទាំងពីររស់នៅក្នុងសន្តិភាពបាន ដំណោះស្រាយមានតែបញ្ញាវ័ន្តថៃ ប្រជាជនថៃ អាជីវករថៃ និង អ្នកនយោបាយថៃដែលស្រឡាញ់សន្តិភាព មិត្តភាព ស្រឡាញ់ជីវិតមនុស្ស និងការអភិវឌ្ឍត្រូវរួបរួមគ្នាជ្រើសរើសមេដឹកនាំថៃដែលមានគុណសម្បត្តិល្អ ដើម្បីកសាងព្រំដែនសន្តិភាពជាមួយកម្ពុជា រួមគ្នាបង្កើនមិត្តភាព សហប្រត្តិបត្តការ និងការអភិវឌ្ឍយូរអង្វែង។ បើមិនដូច្នេះទេ ការបង្ហូរឈាមនៃប្រជាជននៃប្រទេសទាំងពីរនឹងបន្តហូរគ្មានទីបញ្ចប់។ គូរគូសបញ្ជាក់ថាការលើកឡើងរបស់អនុទីន

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមើលឃើញថា សម្ដីឥតកោតក្រែង បញ្ឆេះកំហឹងជាតិនិយមខ្មែររបស់អនុទីនបែបនេះ នឹងធ្វើប្រជាជនខ្មែរ និងថៃ គ្មានថ្ងៃអាចរស់នៅក្នុងសន្តិភាពបានទេ។លោកថា បើចង់ឱ្យពលរដ្ឋទាំងពីររស់នៅក្នុងសន្តិភាពបាន ដំណោះស្រាយមានតែបញ្ញាវ័ន្តថៃ ប្រជាជនថៃ អាជីវករថៃ និង អ្នកនយោបាយថៃដែលស្រឡាញ់សន្តិភាព មិត្តភាព ស្រឡាញ់ជីវិតមនុស្ស និងការអភិវឌ្ឍត្រូវរួបរួមគ្នាជ្រើសរើសមេដឹកនាំថៃដែលមានគុណសម្បត្តិល្អ ដើម្បីកសាងព្រំដែនសន្តិភាពជាមួយកម្ពុជា រួមគ្នាបង្កើនមិត្តភាព សហប្រត្តិបត្តការ និងការអភិវឌ្ឍយូរអង្វែង។ បើមិនដូច្នេះទេ ការបង្ហូរឈាមនៃប្រជាជននៃប្រទេសទាំងពីរនឹងបន្តហូរគ្មានទីបញ្ចប់។

គូរគូសបញ្ជាក់ថាការលើកឡើងរបស់អនុទីននាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ ទូរសព្ទមកកាន់នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ កាលពីយប់ថ្ងៃទី១២ ខែធ្នូ សម្របសម្រួលឱ្យបញ្ឈប់ជម្លោះប្រដាប់អាវុធងាកទៅគោរពកិច្ចព្រមព្រៀងសន្តិភាព។
ប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះក្រោយកិច្ចសន្ទនារវាងប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយប្រធានអាស៊ាន និងភាគីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃបញ្ចប់ទៅ ពោលនៅម៉ោងជិត៦ព្រឹកថ្ងៃទី១៣ ខែធ្នូ យោធាថៃនៅតែបន្តបើកការវាយប្រហារមកលើកម្ពុជា ឈ្លានពានឥតឈប់ និងថែមទាំងប្រើប្រាស់យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើស្ពានជម្នះ (ស្ពានស្ទឹងមេទឹក) ដែលជាជំនួយរបស់ចិនដល់កម្ពុជាសាងសង់ឡើងនៅក្នុងភូមិសាស្ត្រតំបន់ថ្មដា ខេត្តពោធិ៍សាត់។
ក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែធ្នូ នេះ បានចោទប្រកាន់ថា យោធាថៃបានរំលោភបំពានយ៉ាងច្បាស់ក្រឡែតនៅធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ ពីព្រោះបានបើកការវាយប្រហារមកលើកម្ពុជាកាលពីថ្ងៃទី៧ ខែធ្នូ ដោយប្រើយកយុទ្ធោបករណ៍ អាវុធធុនធ្ងន់ជាច្រើនប្រភេទដូចជាយន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ការដាក់ពង្រាយទាហានយ៉ាងច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា។ ក្រសួងថា
ក្រសួងថាសកម្មភាពដែលគ្មានទំនួលខុសត្រូវ និងខុសច្បាប់របស់យោធាថៃបែបនេះ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងន់បំផុតមិនត្រឹមតែសន្តិភាព ស្ថិរភាពនៅក្នុងតំបន់តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភបំពានដល់គោលការណ៍ជាមូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់អន្តរជាតិផងដែរ។
បើតាមរបាយការណ៍របស់ក្រសួងបានឲ្យដឹងថា ពលរដ្ឋកម្ពុជាស្លូតត្រង់១១នាក់ ក្នុងនោះទារកម្នាក់បានស្លាប់បាត់បង់ជីវិត ជាង៧០នាក់ផ្សេងទៀតរងរបួស និងពលរដ្ឋភៀសសឹកកើនឡើងដល់ជាង៣០ម៉ឺននាក់ ព្រោះតែការឈ្លានពានដ៏ព្រៃផ្សៃ បាញ់ប្រហារមនុស្សគោលដៅទម្លាក់គ្រាប់បែកលើកទីតាំងស៊ីវិលពីសំណាក់យោធាថៃ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


