ព័ត៌មានជាតិ
ពលរដ្ឋប្រើប្រាស់ទឹកអូរព្រះគន្លង បដិសេធមិនទទួលយកក្រុមហ៊ុនផ្គត់ផ្គង់ទឹកចាស់ ដែលអាជ្ញាធរខេត្ត ធ្លាប់ដកហូតសិទ្ធិ
កំពង់ធំ ៖ ប្រជាពលរដ្ឋប្រើប្រាស់ទឹកសម្រាប់ធ្វើស្រែ នៅចំណុចអូរព្រះគន្លង ស្ថិតនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងមានការព្រួយបារម្ភ ខណៈដែលក្រុមហ៊ុនចាស់ ដែលត្រូវអាជ្ញាធរខេត្តដកហូតសិទ្ធិមិនឲ្យផ្គត់ផ្គង់ទឹកដល់កសិករ ត្រឡប់ទៅដាក់ម៉ាស៊ីនឡើងវិញ។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាប្រមូលផ្តុំនៅចំណុចអូរព្រះគន្លង ក្នុងគោលដៅមិនព្រមទទួលយកក្រុមហ៊ុនទឹករបស់លោកឧកញ៉ា ហង្ស សុគន្ធ និងលោក សុក មុន្នី ធ្វើស្រែនៅរដូវទឹកសម្រកខាងមុខនេះនោះទេ។

តំណាងប្រជាពលរដ្ឋលោក ហុង ពេជ និងលោក ឃួន ចន្ថា ដែលជាប្រជាពលរដ្ឋធ្វើស្រែនៅតំបន់នោះ លើកឡើងថា ពួកគាត់ជាប្រជាពលរដ្ឋមានកង្វល់យ៉ាងខ្លាំងក្រោយពីទទួលដំណឹង ថា ក្រុមហ៊ុនផ្គត់ទឹកចាស់ ដែលត្រូវបានអាជ្ញាធរខេត្តដកហូតសិទ្ធិ កាលពីឆ្នាំកន្លងទៅនោះមកដាក់ម៉ាស៊ីន ដើម្បីត្រៀមបូមទឹកឡើងវិញ ដែលសកម្មភាពនេះពួកគាត់មិនអាចទទួលយកបាននោះទេ។

តំណាងពលរដ្ឋបន្តថា ក្នុងអំឡុងពេលពីររដូវចុងក្រោយនេះ ពួកគាត់មានទឹកប្រើប្រាស់គ្រប់គ្រាន់បន្ទាប់ពី អាជ្ញាធរខេត្ត បានសម្រេចដកក្រុមហ៊ុនផ្គត់ផ្គង់ទឹកចាស់ចេញ និងប្រគល់ឲ្យពួកគាត់ដែលជាប្រជាពលរដ្ឋម្ចាស់ការ រួមសហការទិញម៉ាស៊ីនដាក់ប្រើប្រាស់ដោយខ្លួនឯង ក្នុងគោលដៅបង្កើតជាសហគមប្រើប្រាស់ទឹកព្រះគន្លង។ ការប្រើប្រាស់ទឹកក្នុងពីររដូវ នេះ ពួកគាត់មានទឹកប្រើប្រាស់គ្រប់គ្រាន់ ទទួលបានទិន្នផលខ្ពស់ នៅលើផ្ទៃដី ដែលរាជរដ្ឋាភិបាលកាត់ឆ្វៀល ក្រោមការគិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ដល់ប្រជាពលរដ្ឋដើម្បីប្រកបមុខរបរ ធ្វើបណ្តេញទឹក និងស្រែប្រាំង។

តំណាងប្រជាពលរដ្ឋបន្ថែមថា ពួកគាត់ប្រើប្រាស់ទឹកព្រះគន្លង មានផ្ទៃដីសរុបជិត២០០០ហិកតា មានប្រជាពលរដ្ឋសរុបប្រមាណជាង៣០០គ្រួសារ។ ជាទៀងទាត់ប្រជាពលរដ្ឋដែលធ្វើស្រែ និងប្រើប្រាស់ទឹកអូរព្រះគន្លង ចាប់បង្កបង្កើននៅក្នុងអំឡុងរដូវទឹកសម្រក ខែវិច្ឆិកា ឬខែធ្នូ ប្រសិនការបូមទឹកយឺតយ៉ាវ ទិន្នផលនឹងធ្លាក់ចុះ បានផលតិច មិនគ្រប់គ្រាន់និងការចំណាយនោះឡើយ។

ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរ ជួយពិនិត្យ និងដោះស្រាយករណីខាងលើនេះ ដល់ពួកគាត់ឲ្យបានឆាប់រហ័ស និងស្នើដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយពន្លឿននូវការគោលនយោបាយលើកស្ទួយវិស័យកសិកម្ម ធ្វើតម្លៃប្រើប្រាស់ទឹករបស់ពួកគាត់ថយចុះ ដើម្បីលើកស្ទួយជីវភាពរបស់ កសិករឲ្យកាន់តែប្រសើរឡើង៕
អត្ថបទ ៖ ឈាង មករា








-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


