ព័ត៌មានជាតិ
ផ្លូវលំមួយខ្សែរងការខូចខាតធ្វើឱ្យប្រជាពលរដ្ឋនៅភូមិអន្លង់ក្រមួនជួបការលំបាកក្នុងការធ្វើដំណើរ
ផ្លូវមួយខ្សែរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកភ្លៀងជោគជាំ រថយន្តតូចធំដឹកលើសទម្ងន់រួមផ្សំ និងគ្មានគុណភាពផងនោះ ធ្វើឱ្យផ្លូវមួយខ្សែនេះក្លាយជាបញ្ហាប្រឈមទៅលើប្រជាពលរដ្ឋនៅភូមិអន្លង់ក្រមួនឃុំស្រែ ឬស្សីស្រុកថាឡាបរិវ៉ាត់ ពិបាកធ្វើដំណើរទៅមកជារៀងរាល់ថ្ងៃ។

លោក សាង ណាក់ ជាប្រជាជននៅភូមិអន្លង់ក្រមួននៅក្នុង ឃុំស្រែឬស្សីស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ ផ្លូវស្ថិតក្នុងស្ថានភាពបែបនេះ ពេលបងប្អូនយើងធ្វើដំណើរទៅមកបើខ្វះការប្រុងប្រយ័ត្ន ប្រសិនបើកបរលឿនអាចកើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយម៉ូតូធន់អន់រលុតក្នុងទឹកក៍មាន។
លោកមានសុខសាន អនុភូមិអន្លង់ក្រមួនបានទទួលស្គាល់ថា៖ ផ្លូវខូចមានប្រវែងជិត១០០ម៉ែត្រតែប៉ុណ្ណោះដែលបង្កភាពលំបាក់ ហើយអាជ្ញាធរភូមិបានរាយការទៅឃុំរួចហើយតែមកដល់ពេលនេះគ្នានថ្នាក់ដឹកនាំណាមួយមកមើលទេភាពលំបាករបស់ប្រជាជនចេះតែអូសបន្លាយ។

លោកបន្តថា ប្រជាពលរដ្ឋយើងនៅតំបន់នេះគ្មានបច្ចេកទេស និងលទ្ធភាពក្នុងការជួសជុលទេ ក្នុងនាមខ្ញុំតំណាងប្រជាពលរដ្ឋនៅទីនេះ សូមឱ្យខាងអភិវឌ្ឃន៍ជនបទមេត្តាចុះជួសជុល ប្រវែងវាប្រហែលតែ៧០ម៉ែត្រទេ មិនវែងដែរទេ ដោយឡែកខាងភូមិពួកខ្ញុំ ពុំមានលទ្ធភាពទេព្រោះប្រជាជនយើងឥឡូវនេះ បើរៃអង្គៀសលុយ ពួកគាត់ក៏គាត់អត់មានដែរ ព្រោះខែនេះគាត់ដាច់លុយដាច់អីអស់ហើយ។
ពាក់ព័ន្ធការស្នើសុំនេះលោក សន សាររឿន អភិបាលស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖ នេះជាគម្រោងខាងមន្ទីរអភិវឌ្ឍជនបទ ខ្សែផ្លូវរបស់មន្ទីរអភិវឌ្ឍជនបទគេថែទាំទាល់តែសួរបញ្ជាក់ទៅខាងមន្ទីរអភិវឌ្ឍជនបទ។

ជាមួយការលើកឡើងនេះលោកព្រំចាន់ថា ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ ខាងមន្ទីរពុំមានកញ្ចប់ថវិកា សម្រាប់ធ្វើការជួសជុលទេ តែលោកនិងឱ្យមន្ត្រី ជំនាញចុះទៅសិក្សា ដើម្បីលើកគម្រោងដាក់ចូលទៅក្នុងផែនការសិន ហើយទទួលបានកញ្ចាប់ថវិកាទើបទៅជួសជុលបាន។
សូមបញ្ជាក់ថា៖ផ្លូវលំមួយខ្សែនេះមានប្រវែងជាង៤០គីឡូម៉ែត្រ ចូលពីផ្លូវជាតិលេខ៩ទៅឃុំស្រែឬស្សី ឆ្ពោះទៅឃុំអន្លុងជ្រៃនិងឃុំសំអាង ដែលជាផ្លូវមានប្រយោជន៍សំខាន់នៅក្នុងមូលដ្ឋានទីជនបទ ទើបមានការស្នើឱ្យជួសជុលបន្ទាន់ បម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមក កូនចៅទៅសាលារៀន និងផ្នែកមួយបានលើកកម្ពស់ផ្នែកសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋផងដែរ៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


