ព័ត៌មានជាតិ
តើអ្វីទៅជាច្បាប់ស្តីពីសារពើពន្ធ?
ការរៀបចំច្បាប់ស្តីពីសារពើពន្ធដើម្បីធានាបាននូវចីរភាពនៃការកៀរគរចំណូល ជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកួតប្រជែងដោយស្មើភាពនិងយុត្តិធម៌, សមធម៌សង្គម និងការបន្តលើកកម្ពស់គុណភាពសេវាជូនអ្នកជាប់ពន្ធឱ្យបានកាន់តែល្អ រហ័ស សាមញ្ញ និងងាយស្រួល។ នេះជាការបញ្ជាក់របស់លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ។

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ច្បាប់ស្ដីពីសារពើពន្ធ ថ្ងៃទី ២៩ សីហា លោក ឆាយ ជាហេង បានពន្យល់អំពីគោលបំណងនៃការរៀបចំ ច្បាប់ស្តីពីសារពើពន្ធថា ដើម្បីបំពេញបន្ថែមនូវបទប្បញ្ញត្តិដែលមានភាពខ្វះចន្លោះ ដោយផ្អែកលើមូលដ្ឋានមួយចំនួនជាអាទិ៍ដូចជា បទពិសោធន៍ និងការលើកឡើងនានារបស់វិស័យឯកជនក្នុងការអនុវត្តច្បាប់លិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន ការអនុវត្តកិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា និងឧត្តមានុវត្តន៍អន្តរជាតិជាដើម។
បន្ថែមពីលើសនេះ លោក ឆាយ ជាហេង បន្តឱ្យដឹងទៀតថា ការដាក់បញ្ចូលនូវគោលការណ៍ទន់ភ្លន់ ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាការលើកទឹកចិត្តផ្នែកពន្ធដារមួយចំនួន ក្នុងករណីដែលកម្ពុជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ច, វិបត្តិហិរញ្ញវត្ថុ, គ្រោះអាសន្ន, តម្រូវការចាំបាច់បន្ទាន់នានា ក្នុងការធានាលំនឹងជីវភាព និងសុខុមាលភាពរបស់ប្រជាជនក៏ដូចជាក្នុងការធានានូវប្រក្រតីភាពនៃកិច្ចដំណើរការសង្គម-សេដ្ឋកិច្ច។
លើសពីនេះទៀត បើកផ្លូវឱ្យមានការចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ស្របតាមការវិវត្តនៃសង្គមសេដ្ឋកិច្ច និងបរិបទថ្មីនៃវិស័យធុរកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបក្នុងការកៀរគរ និងគ្រប់គ្រងការប្រមូលចំណូល។
សូមកត់សម្គាល់ថា ប្រភេទពន្ធមួយចំនួនត្រូវបានប្តូរឈ្មោះក្នុងច្បាប់ស្តីពីសារពើពន្ធ ឆ្នាំ២០២៣ នេះ រួមមាន ១. អាករពិសេសលើទំនិញនិងសេវាមួយចំនួន ត្រូវបានប្តូរជាអាករពិសេស, ២. ពន្ធលើឈ្នួលផ្ទះនិងដី ត្រូវបានប្តូរជាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ, ៣. ពន្ធតែមប្រិ៍សារពើពន្ធ ត្រូវបានប្តូរជា ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ៤. ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ត្រូវបានប្ដូរជា ពន្ធលើមធ្យោបាយ ដឹកជញ្ជូន ជាដើម៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


