ព័ត៌មានជាតិ
មន្ត្រីរដ្ឋបាលខេត្តកោះកុង បំផុសស្មារតីដល់មន្ត្រីពាក់ព័ន្ធ ធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា
នាយករងរដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ នេះ បានបំផុសស្មារតីដល់មន្ត្រីរាជការតាមមន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត គប្បីធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យាឲ្យបានច្រើន និងទូលំទូលាយ។

លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្ត និងជាប្រធានក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យាខេត្តកោះកុង បានបង្ហាញថា បច្ចុប្បន្នជាយុគសម័យទំនើបកម្ម នៃប្រព័ន្ធព័ត៌មានវិទ្យា និងបណ្ដាញសង្គម ពិតជាបានរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានបានលឿនទាន់ចិត្ត ពិសេសបណ្ដាញសង្គមហ្វេសប៊ុក និងតេលេក្រាម ។ល។ ដែលជាទីពេញនិយមខ្លាំងរបស់មនុស្សគ្រប់វ័យ និងមន្ត្រីរាជការគ្រប់ឋានៈ។

ក្នុងពិធីបើកវគ្គស្ដីពីការជំរុញ និងគាំទ្របច្ចេកទេស ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា នៅមន្ទីរ អង្គភាព ទីចាត់ការ ជុំវិញខេត្ត លោក អ៊ុក សុតា ក៏ស្នើដល់គ្រប់មន្ត្រីបង្គោលព័ត៌មានវិទ្យាតាមមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចាំបាច់ចូលរួមពង្រឹងការចូលរួមអភិវឌ្ឍន៍គេហទំព័រ ហ្វេកប៊ុកផេករដ្ឋបាលខេត្ត ហ្វេសប៊ុកផេកលោកជំទាវអភិបាលខេត្ត ផេក ឬ គណនីរបស់មន្ទីរ អង្គភាពនានា ឲ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ទទួលបានលទ្ធផលល្អប្រសើរ សូមឲ្យមានការចូលរួមបន្ថែមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា នៃមន្ទីរអង្គភាពនីមួយៗ។

លោកនាយករងរដ្ឋបាលខេត្តកោះកុង បានពន្យល់ដល់លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកតែម្ដង ដែលតែងតែបានបញ្ជូនព័ត៌មាន ឲ្យក្រុមការងារខេត្ត ក៏ដូចជាបង្ហោះនៅក្នុង ផេក ឬ គណនីមន្ទីរ បានទាន់ពេលវេលា ដើម្បីផ្សព្វផ្សាយបន្តជូនសាធារណជន បានដឹង និងជ្រាបអំពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងព្រឹត្តិការណ៍សំខាន់ដែលត្រូវបានរៀបចំឡើងក្នុងមន្ទីរ អង្គភាព និងនៅមូលដ្ឋានក្រុង-ស្រុក។

គួរកត់សម្គាល់ដែរថា ដោយតម្រូវការចាំបាច់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានផ្ដួចផ្ដើមឧត្ដមគំនិត បង្កើតឲ្យមានក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យា នៃរដ្ឋបាលខេត្ត និងរៀបចំផែនការចុះបណ្ដុះបណ្ដាលបន្តដល់ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជំនាញក្នុងខេត្តតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


