ព័ត៌មានជាតិ
អគ្គលេខាធិការអាស៊ាន អបអរសាទរជូនលោក ហេង សួរ ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
អគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន បានផ្ញើសារអបអរសាទរជូនលោក ហេង សួរ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងសារលិខិតអបអរសាទរដែលចុះហត្ថលេខាកាលពីថ្ងៃទី២៩ ខែសីហា លោកបណ្ឌិត កៅ គឹមហួន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្ដៅ និងសូមជូនពរដល់ឯកឧត្តមដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់សភាជាតិនីតិកាលទី៧»។

អគ្គលេខាធិការអាស៊ាន មានជំនឿចិត្តយ៉ាងមុតមាំថា នៅក្រោមការដឹកនាំជាមួយបទពិសោធន៍យ៉ាងសម្បូរបែប និងយូរឆ្នាំ នៅក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជាអាចនឹងចូលរួមចំណែកយ៉ាងអស្ចារ្យដល់អាទិភាពរបស់អាស៊ាន និងគំនិតផ្ដួចផ្ដើមនានា នៅក្រោមកិច្ចប្រជុំនៃរដ្ឋមន្ត្រីក្រសួងការងារអាស៊ាន (ALMM) និងយន្ដការពាក់ព័ន្ធ ទាំងឡាយ។
លោកបានគូសបញ្ជាក់ថា “ខ្ញុំជឿជាក់ថាសមត្ថភាពពោរពេញដោយចំណេះដឹងរបស់ឯកឧត្តមនៅក្នុងការគាំទ្រដល់កម្មវត្ថុរួមរបស់យើងនឹងប្រាកដជាពង្រឹងការឯកភាព និងសាមគ្គីភាព របស់យើង”។

ក្នុងលិខិតដដែលនេះ អគ្គលេខាធិការដ្ឋានអាស៊ានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការពង្រឹង និងលើកកម្ពស់កំណើន បរិយាបន្ន ការអភិវឌ្ឍធនធានមនុស្ស ពង្រឹងលក្ខខណ្ឌការងារស្ដង់ដារ និងគាំពារពលករចំណាកស្រុកនៅក្នុងប្រទេសកម្ពុជា និងក្នុងសហគមន៍អាស៊ានទាំងមូល ហើយថា រង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោករដ្ឋមន្ត្រីក្រសួងការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់អាស៊ាន៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


