Connect with us

ព័ត៌មានជាតិ

ចាប់ពីសប្តាហ៍នេះទៅ ចំណាយតែ ២-៥ពាន់រៀល អាចជិះរថភ្លើងកម្សាន្តនៅភ្នំពេញបាន

បានផុស

នៅ

សាធារណជន អាចទទួលយកបទពិសោធន៍ថ្មីពីការជិះរថភ្លើងលេងកម្សាន្ត ដោយគ្រាន់តែចំណាយត្រឹមតែ ២-៥​ពាន់​រៀល​ប៉ុណ្ណោះ សម្រាប់ការជិះរថភ្លើងទៅវិញទៅមក ពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង) និងវិលត្រលប់មកចំណតភ្នំពេញវិញ។ នេះបើយោងតាមផេកផ្លូវការបស់ Royal Railway Cambodia បានផ្សព្វផ្សាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Royal Railway Cambodia ការផ្តល់ជូនសំបុត្រតម្លៃ ២០០០រៀល គឺសម្រាប់តែកូនក្មេង និងអ្នកដែលបានទិញភេស្ជជៈពីហាងកាហ្វេរថភ្លើងតែប៉ុណ្ណោះ ឯភ្ញៀវធម្មតា នឹងលក់សំបុត្រជូន ក្នុងតម្លៃ ៥០០០រៀល (សម្រាប់មនុស្សធំ)។

សូមជម្រាបដែរថា ការដាក់ឱ្យដំណើរការជិះរថភ្លើងពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង)នេះ គឺចាប់ផ្តើមតាំងពីសប្តាហ៍មុនមកម្ល៉េះ។ សម្រាប់ម៉ោងចេញដំណើរ គឺម៉ោង ១០:០០ ព្រឹក និងម៉ោង ២:០០ រសៀល និងដំណើរការសម្រាប់តែថ្ងៃសៅរ៍-អាទិត្យ ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ចំពោះការទិញ ឬកក់រថភ្លើង តាម​មធ្យោបាយទី១ អាចទៅទិញផ្ទាល់នៅបញ្ជរ​តាមស្ថានីយ៍រថភ្លើង ឯមធ្យោបាយ​ទី២ អាចខលទៅកាន់ភ្នាក់ងាររបស់ស្ថានីយរថភ្លើងតាមរយ:លេខ 078 888 582, 078 888 582 ។ រីឯការកក់សំបុត្រនៅលើអនឡាញវិញ គឺតម្រូវឱ្យអតិថិជនវេរលុយតាមរយ:ធនាគារ Wing តែមួយគត់៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម