ព័ត៌មានជាតិ
គោក្របីចំនួនជិត ៣ ម៉ឺនក្បាលបានចាក់វ៉ាក់សាំងការពារជំងឺឆ្លង
គោក្របីចំនួន ២៧.៣០១ ក្បាលត្រូវបានមន្ត្រីបសុព្យាបាលសត្វខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីបសុព្យាបាលសត្វ និងមន្ត្រីស្ម័គ្រចិត្តសត្វភូមិ ឃុំ ចុះចាក់វ៉ាក់សាំងបង្ការជំងឺឆ្លង ត្រូវប្រមូលគោក្របីឱ្យមកនៅផ្តុំគ្នាងាយស្រួលក្នុងការចាក់ថ្នាំបានលឿនទប់ស្កាត់ជំងឺឆ្លង។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ រហូតមកដល់ថ្ងៃទី ៣១ ខែកញ្ញានេះ មន្ត្រីជំនាញបានចុះចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងសត្វគោក្របីបានជិត៣ម៉ឺនក្បាល។
លោកថាមន្ត្រីជំនាញបាននាំបន្ថែមទៅគ្រប់កសិករយើងទាំងអស់ស្តីពីការចិញ្ចឹមសត្វត្រូវការថែទាំ និងធ្វើជីវអនាម័យសត្វជាប្រចាំដើម្បីបង្ការមេរោគឆ្លងដ៏សត្វ។
លោកបន្តថា៖ ការចិញ្ចឹមសត្វខ្វះការថែទាំ ធ្វើឱ្យសត្វពាហនៈ គ្រប់ប្រភេទកើតជំងឺឆ្លង ហើយមិនបានចាក់ថ្នាំវ៉ាក់សាំង និងថ្នាំព្យាបាលបង្កឱ្យសត្វមួយចំនួនងាប់ខាតបង់ផលប្រយោជន៍។
លោកបន្តថា៖ ករណីនេះមានបងប្អូនខ្លះស្តាយបាននាំយកសត្វដែលងាប់នោះទៅលក់ ឬកាប់វាយកសាច់មកបរិភោគ ប្រការនេះត្រូវជៀសវាងឱ្យបាន ព្រោះមន្ត្រីជំនាញបានចុះទៅណែនាំផងនិងចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងសត្វផង។ក្រុមការងារមន្ត្រីជំនាញបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត យើងបានដើរចុះទៅ ចាក់នៅតាមបណ្តាស្រុក ក្រុង ស្ទើតែជំវិញទៅហើយ។
លោក សៀង មេងហ៊ង ប្រធានការិយាល័យផ្នែកបសុព្យាបាលសត្វនៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖ នៅឆ្នាំ២០២៣តាមរបាយការណ៍ផ្តល់ដំណឺងពីស្រុកសេសាននិងស្រុកសៀមប៉ាងមក មានសត្វងាប់ចំនួន២៣ក្បាលហើយ ក្នុងនោះមានក្របី១៨ក្បាល និងគោ៥ក្បាល។
លោកបនុ្តថា៖ ដោយសារពាក់ព័ន្ធនិងទំនៀមទំលាប់ ជាប្រពៃណីរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅខេត្តស្ទឹងត្រែងចិញ្ចឹមសត្វ គោ ក្របីជាលក្ខណៈយថាផល លែងចោល ពាសវាលពាសកាលស៊ីស្មៅទៅតាមទីវាល ហើយមិនមានក្រោលត្រឹមត្រូវនោះទេ ករណីនេះ សត្វមួយចំនួនបានឈឺស្លាប់បន្តបន្ទាប់ជារៀងរាល់ឆ្នាំ។
លោក ច្រាច ឃឿន មន្ត្រីស្ម័គ្រចិត្តសត្វភូមិ ក្បាលរមាស បានបញ្ចាក់ថា៖ កិច្ចការងារនេះលោកតែប្រាប់ប្រជាពលរដ្ឋជាម្ចាស់គោក្របី ជារឿយៗ នៅមុនពេលយើងទៅចាក់វ៉ាក់សាំង តែបងប្អូនយើងមួយចំនួនមិនបានអនុវត្តតាមទេ។
លោកបន្តថា៖គោក្របីលែងដើផ្តេសផ្តាសបង្កភាពលំបាកធ្វើឱ្យការងារទប់ស្កាត់ករណីជំងឺឆ្លងគោក្របី ដូចជាដុំពក -អ៊ុតក្តាម-សាទឹក-បូសខ្យល់-អនុវត្តទៅមិនបានជោគជ័យ។
សូមបញ្ជាក់ថា៖ គិតមកដល់ថ្ងៃទី២១សីហា កន្លងមកនេះ មន្ត្រីបសុព្យាបាលសត្វបានចាក់វ៉ាក់សាំងគោក្របី បានចំនួន ២៧.៣០១ ក្បាល-ក្នុងនោះវ៉ាក់សាំងសារទឹក គោបានចំនួន១៤.៥៣១ក្បាល ក្របីបាន ៧.៣៣២ ក្បាល-វ៉ាក់សាំងអ៊ុតក្តាមគោបាន២.២២០ក្បាល ក្របី ១.៩០០ក្បាល- វ៉ាក់សាំងបូសខ្យល់គោបាន១.៣១៨ក្បាល៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ