ព័ត៌មានជាតិ
អបអរពិធីបុណ្យសែនព្រះខែ នៅណាហ្គាវើលដ៍
សូមអញ្ជើញអតិថិជនទាំងអស់អបអរពិធីបុណ្យសែនព្រះខែជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិនៅណាហ្គាវើលដ៍! ណាហ្គាវើលដ៍ មានផ្តល់ជូន នំសែនព្រះខែគុណភាពខ្ពស់ដ៏សម្បូរបែប មុខម្ហូបច្រើនជម្រើស ការសម្តែងសិល្បៈ ការតុបតែងលម្អដ៏ទាក់ទាញ និងកញ្ចប់ប្រូម៉ូសិនពិសេសដ៏ច្រើនសម្រាប់ការជួបជុំដ៏សប្បាយរីករាយ។

ពិធីបុណ្យសែនព្រះខែ គឺជាពិធីបុណ្យនៃការចែករំលែក និងមានការទទួលទាននំសែនព្រះខែជុំគ្នា។ នំសែនព្រះខែ តំណាងឱ្យសាមគ្គីភាព និងជានំប្រពៃណីដែលជាអំណោយ និងមិនអាចខ្វះបាននៅក្នុងឱកាសដ៏ពិសេសនេះ។ ពុកម៉ែបងប្អូនអាចអញ្ជើញទៅជាវនំសែនព្រះខែដែលច្នៃផ្ទាល់ដៃដោយមេចុងភៅដ៏ចំណាននៅណាហ្គាវើលដ៍។

នំសែនព្រះខែរបស់ណាហ្គាវើលដ៍ មាន ៤ រសជាតិ គឺ ទុរេន គ្រាប់ឈូកស ស្លឹកតើយ និងសណ្តែកខៀវ ដែលមានជម្រើសស្នូលធម្មតា និងពងទាប្រៃពីរគ្រាប់។ នំសែនព្រះខែទាំងនេះ មានសាច់ទន់ និងរសជាតិល្មួតឈ្ងុយឆ្ងាញ់ជាប់មាត់។ មានដាក់លក់នៅភោជនីយដ្ឋាន Fortune Palace, Lobby Lounge, Hall of Golden Chimes និង Food Pavilion រហូតដល់ថ្ងៃទី២៩ ខែកញ្ញា។ អតិថិជននឹងទទទួលបានការបញ្ចុះតម្លៃ ៣០% សម្រាប់ការជាវចំនួនច្រើន។

និយាយពីមុខម្ហូបវិញ ណាហ្គាវើលដ៍មានក្រុមមេចុងភៅដ៏ចំណានដែលមានជំនាញច្នៃម្ហូបឈុតដ៏សម្បូរបែបតាមការចង់បានរបស់អតិថិជន។ ម្ហូបឈុតសម្រាប់ឱកាសបុណ្យសែនព្រះខែ មាន ១០ មុខដែលមានបម្រើជូននៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes តម្លៃ ៤៨៨ ដុល្លារអាម៉េរិករហូតដល់ចុងខែកញ្ញា។ គ្រប់មុខម្ហូបមានគ្រឿងផ្សំគុណភាពខ្ពស់ដែលផ្តល់រសជាតិដ៏ឈ្ងុយឆ្ងាញ់បំផុត។ សូមទូរសព្ទទៅកាន់លេខ +៨៥៥ ២៣ ២៦៣ ០៣១ ដើម្បីស្វែងយល់បន្ថែម ឬកក់ទុកជាមុន។
ចាប់ពីថ្ងៃទី១ ខែកញ្ញា ណាហ្គាវើលដ៍ នឹងមានផ្តល់ជូនការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែនៅឆាកជាន់ផ្ទាល់ដីផ្តល់ជូនដោយក្រុមរាំ K-STARZ។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចរីករាយជាមួយការពិសាអាហារ និងស្តាប់ភ្លេងពិណចិនដ៏ពីរោះរណ្តំក្នុងពេលតែមួយផងដែរ។
ហើយនៅពេលអតិថិជនឈានជើងចូលកន្លែងទទួលភ្ញៀវរបស់ណាហ្គាវើលដ៍ អតិថិជននឹងឃើញមានការតុបតែងលម្អបែបពិធីបុណ្យសែនព្រះខែដ៏ទាក់ទាញ និងអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ ឬ មិត្តភ័ក្ដិបានផងដែរ។
សម្រាប់បទពិសោធន៍ដ៏អស្ចារ្យមួយទៀត គឺអតិថិជនអាចរីករាយជាមួយកញ្ចប់ប្រូម៉ូសិនអាហារ និង កញ្ចប់សេវាកម្មស្ប៉ារបស់ណាហ្គាវើលដ៍។ ទទួលយកបទពិសោធន៍ស្ប៉ាដ៏មានសេចក្តីសុខសម្រាប់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍ ឬអតិថិជនអាចជ្រើសរើសការទទួលទានអាហារសុខភាពនៅក្នុងបរិយាកាសដ៏មនោរម្យ។ សូមចូលទៅកាន់គេហទំព័រ www.nagaworld.com សម្រាប់ព័ត៌មានបន្ថែម។ សូមអញ្ជើញរីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍។
គួរបញ្ជាក់ថា ណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តចម្រុះប្រណីតលំដាប់ពិភពលោកធំជាងគេក្នុងតំបន់ទន្លេមេគង្គ មានទីតាំងនៅជាប់ចំណុចប្រសព្វនៃទន្លេក្នុងរាជធានីភ្នំពេញ។ អគារសណ្ឋាគារទាំងពីរ មានបន្ទប់ Suite និងបន្ទប់ដែលមានការរចនាទាក់ទាញ និងបំពាក់ដោយបរិក្ខារដ៏ទំនើបដែលផ្តល់ភាពងាយស្រួល និងផាសុកភាពបំផុត។ អតិថិជនអាចទទួលសេវាកម្មដ៏សម្បូរបែបនៅភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ កន្លែង ការរៀបចំការប្រជុំធំៗឈានមុខគេ ការសម្តែងសិល្បៈផ្ទាល់រៀងរាល់ថ្ងៃ និងសាលមហោស្រព NABA ដែលមាន ២.០០០ កៅអី នៅណាហ្គាវើលដ៍ទី២។ តភ្ជាប់ណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២ គឺណាហ្គាស៊ីធីវ៉កដែលជាផ្សារទំនិញរួចពន្ធក្រោមដីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗជាង ២០០ មុខ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


