ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មចង់ប្រើដ្រូនឈ្លបយកការបទល្មើសព្រៃឈើ និងនេសាទ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសួងកំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាដល់ប្រជាកសិករ ហើយត្រូវការប្រភេទដ្រូន (Drone) សម្រាប់ឈ្លបយកការបទល្មើសព្រៃឈើ និងនេសាទ។

លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងក្នុងពេលជួបពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថល ជាមួយអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីក៏បានបានសម្តែងការស្វាគមន៍ និងអរគុណក្រុមហ៊ុនមិត្តហ្វូន ដែលបានជួយដល់សាលាកសិកម្មក្នុងការអភិវធ្ឍធនធានមនុស្ស។ លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតលើកម្មវិធីអភិវឌ្ឍ ជាពិសេសអ្នកជំនាញកសិកម្ម ដើម្បីជួយដល់កសិករនៅមូលដ្ឋានទូទាំងប្រទេស ដែលនេះជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល។

បើតាមលោករដ្ឋមន្ត្រី ក្រសួងកសិកម្មត្រូវការការសហការពីវិស័យឯកជន ក្នុងនោះសម្រាប់ផ្នែករឹង (Hardware) គឺក្រសួងត្រូវការប្រភេទដ្រូន (Drone) សម្រាប់ឈ្លបយកការ ដោយមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង។
រីឯផ្នែកទន់ (Software) គឺការបណ្តុះបណ្តាលធនធានមនុស្សដែលក្នុងនោះរួមមានជំនាញកសិកម្ម បច្ចេកវិទ្យាថ្មីៗ ព្រមទាំងភាសាអង់គ្លេស ដើម្បីពង្រឹងគុណភាព និងបង្កើនប្រសិទ្ធភាពការងារ៕

-
វប្បធម៌ ជំនឿ៣ ថ្ងៃ មុន
ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ មុន
នំ ៧ប្រភេទ ពេញនិយមក្នុងពិធីសែននំព្រះខែ សឹងតែរាល់ៗឆ្នាំ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ មុន
មានមូលហេតុអ្វី ដែល ង៉ូវយ៉េង ថ្លៃជាងនំសែនព្រះខែផ្សេងទៀត
-
វប្បធម៌ ជំនឿ១ ថ្ងៃ មុន
ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
កាត់ទោសឧកញ៉ាលាន អាហ្វ្រីលគីនីនចេញសែកស្អុយសងម្ចាស់បំណុល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
មានក្រុមហ៊ុនមកពីសហភាពអឺរ៉ុបជាង ២៥០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សៀមរាប ទទួលបានការហោះហើរចូលជិត ២០ជើង មានអ្នកដំណើរជាង ១ពាន់នាក់ក្នុងមួយថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
ប្រវត្តិនាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជា ថ្ងៃនេះ