ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបងសម្រុកជួសជុល ច្រាំងស្ទឹងសង្កែ មុនរដូវទឹកជំនន់
ប៉ុន្មានខែកន្លងមកនេះគេសង្គេតឃើញថារដ្ឋបាលខេត្តបាត់ដំបង បានដាក់កម្លាំងនិងគ្រឿងចក្រចុះជាច្រើនកន្លែងតាមបណ្តោយដងស្ទឹងសង្កែត្រង់ចំណុច ដែលមានច្រាំងបាក់ស្រុតដើម្បីធ្វើការជួសជុលនិងស្ថាបនា។
កន្លងមកទីតាំងជាច្រើនកន្លែងត្រូវបានស្ថាបនារួចរាល់ ដើម្បីទប់ស្កាត់ការបាក់ស្រុតដែលបណ្តាលឲ្យខូចទាំងផ្លូវថ្នលថែមទៀត។ ប៉ុន្តែដំណាក់កាលចុងក្រោយនេះរដ្ឋបាលខេត្តបានបញ្ជាឲ្យក្រុមការងារ ធ្វើការសម្រុកជួសជុលឲ្យបានឆាប់រហ័សដោយសារតែពេលនេះគឺជារដូវវស្សា និងម្យ៉ាងទៀតខ្លាចទឹកជំនន់ជន់មកដល់គឺជាឧបសគ្គរារាំងដល់ការងារនេះផងដែរ។


ជាក់ស្តែងច្រាំងស្ទឹងត្រើយខាងកើត ត្រង់ចំណុចភោជនីយដ្ឋាន អាស៊ានបៀ ក្នុងភូមិរំចេក ៤ សង្កាត់រតន: ក្រុងបាត់ដំបង គឺជាប្រភេទដីរអិលដែលពិបាកក្នុងការជួសជុល និងមានប្រវែងប្រមាណជិត ៥០ ម៉ែត្រ គឺបានស្ថាបនារួចម្តងហើយ ប៉ុន្តែដើម្បីរក្សាគុណភាពឲ្យបានរឹងមាំ ក្រុមការងារបានបុកគ្រឹះបន្ថែមទៀតដើម្បីទប់ច្រាំងស្ទឹងផង និងធ្វើខឿនឆ្នេរស្ទឹងផងដែរ គឺបង្កើននូវសោភ័ណភាពមាត់ស្ទឹងសង្កែ ដើម្បីទុកជាកន្លែងអង្គុយកម្សាន្តមើលទេសភាពនាពេលរាត្រី។
ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងសង្ឃឹមថា តទៅមុខមាត់ស្ទឹងសង្កែនឹងប្រែមុខមាត់ថ្មីជាក់ជាមិនខាន ដោយសារការកែប្រែ និងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនពីរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំធំៗដែលបានគិតគូររហូតដល់ពេលនេះ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


