ព័ត៌មានជាតិ
លោកបណ្ឌិត យង់ ពៅ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្មភាពរស់រវើក និងឥរិយាបថស្វាហាប់
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ បានបញ្ចេញទស្សនៈ ៥ចំណុច ក្រោយដំណើរបំពេញបេសកកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ក្នុងនោះដែរ លោកអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្មភាពរស់រវើក ឥរិយាបថស្វាហាប់ និងលទ្ធផលបញ្ជាក់ពីភាពចាស់ទុំនយោបាយ។

តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបញ្ចេញទស្សនៈដោយកត់សម្គាល់ ៥ចំណុច ចំពោះកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ថ្ងៃទី៤ ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួម។ ចំណុចទាំង ៥នោះ រួមមាន៖

ទី១. «ធម្មានុរូប នៃរាជរដ្ឋាភិបាលកម្ពុជា» កន្លងទៅមានទស្សនៈនយោបាយខ្លះតែងវាយតម្លៃក្នុងផ្នត់គំនិត បង្កើតសម្មតិកម្មទុកជាមុនសម្រាប់របៀបវារៈនយោបាយប្រឆាំង ស្តីពីដំណើរការបោះឆ្នោត (២៣កក្កដា ២០២៣)និងភាពស្របច្បាប់នានា។ ផ្ទុយទៅវិញ លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ លើកនេះ បានបញ្ជាក់ដោយគ្មានភាពស្រពេចស្រពិលចំពោះមតិសាធារណជាតិនិងអន្តរជាតិ។

ទី២. «សមត្ថភាពពិតប្រាកដនៃនាយរដ្ឋមន្ត្រី» ក្នុងរយៈពេលប្រមាណ៤ថ្ងៃនៅទីក្រុងហ្សាការតា នាយករដ្ឋមន្ត្រីកម្ពុជាមានកិច្ចពិភាក្សាផ្លូវការ ត្រីភាគី និងកិច្ចសន្ទនាក្រៅផ្លូវការ ៣២លើក ជំនួបប្រមុខរដ្ឋាភិបាល និងប្រធានអង្គការអន្តរជាតិជាង២០រូប ដែលរាល់ជំនួបទាំងនេះ សុទ្ធតែបានប្រើប្រាស់បញ្ញាស្មារតី ទាញយកប្រយោជន៍សម្រាប់ប្រទេសជាតិនិងប្រជាជន។
ទី៣. «តួនាទីកម្ពុជាក្នុងកិច្ចការតំបន់និងអន្តរជាតិ» ក្នុងដំណាក់កាលរាជាណាចក្រទី២នៃកម្ពុជា ដែលបានបន្តមរតកតាំងពីសម្តេចតេជោ ហ៊ុន សែន បន្តបង្ហាញពីតួនាទីសំខាន់របស់កម្ពុជា រួមចំណែកជាច្រើន (ជាគន្លឹះ ជាសេណារីយ៉ូ ជាអភិក្រម…) លើដំណោះស្រាយក្នុងជម្លោះនយោបាយ ជម្លោះការទូត រួមនឹងជម្លោះប្រដាប់អាវុធក្តី។
ទី៤. «ផលប្រយោជន៍ការទូតសេដ្ឋកិច្ច» រាល់ការចូលរួមកិច្ចពិភាក្សាផ្លូវការ និងកិច្ចសន្ទនាក្រៅផ្លូវការរបស់នាយករដ្ឋមន្ត្រីទាំងអស់ សុទ្ធតែបានបន្ថែមពិន្ទុលើនយោបាយការទូត និងផលប្រយោជន៍សេដ្ឋកិច្ចជាតិយើង។
ទី៥. «អភិក្រមសន្តិភាព» កម្ពុជាធ្លាប់រងគ្រោះដោយសារសង្គ្រាមរាប់ទសវត្សរ៍ ដូច្នេះគុណតម្លៃនៃសន្តិភាព ដែលប្រមុខរាជរដ្ឋាភិបាលប្រកាន់យកមកប្រើគ្រប់វេទិកាកិច្ចការអន្តរជាតិ វានឹងក្លាយទៅជាអភិក្រមដ៏សំខាន់មួយ សម្រាប់សណ្តាប់ធ្នាប់ពិភពលោកថ្មី នាពេលបច្ចុប្បន្ននេះ។
លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា «ជារួមខ្ញុំមើលឃើញថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្មភាពរស់រវើក ឥរិយាបថស្វាហាប់ និងលទ្ធផលបញ្ជាក់ពីភាពចាស់ទុំនយោបាយ»៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២០ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


