Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ ម៉ែន សំអន ៖ ៤​យ៉ាង​ ដើម្បី​ពង្រឹង​ផ្នែក​អធិការកិច្ច​ សម្រាប់​ការងារ​​ឆ្នាំ​ថ្មី

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការផ្តល់​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៤យ៉ាង​ ដើម្បី​ពង្រឹង​ផ្នែក​អធិការកិច្ច​សម្រាប់​ការងារ​បន្ត​ឆ្នាំ​២០២១​របស់​មន្ត្រី​ជំនាញ​គ្រប់​នាយកដ្ឋាន និង​មន្ទីរ​រាជធានី​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​-​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ បាន​ថ្លែង​បែបនេះ ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២១ របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។​

​ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​មានប្រសាសន៍ថា​៖​ សន្និបាត​នេះ​មាន​គោលបំណង​ត្រួតពិនិត្យ​វាយតម្លៃ​និង​បូកសរុប​លទ្ធផល​ការងារ​ ដែល​ក្រសួង​សម្រេច​បាន​ក្នុង​ឆ្នាំ កន្លងមក​និង​ដាក់​ចេញ​នូវ​វិធានការ​ទិសដៅ​ថ្មីៗ ​សម្រាប់​អនុវត្ត​ឆ្នាំ​បន្ទាប់ ដើម្បី​បំពេញការងារ​ជូន​រាជរដ្ឋាភិបាល និង​បម្រើប្រជាជន សំដៅ​រួមចំណែក​ពង្រឹង​អភិបាលកិច្ច​ល្អ​ ដែលជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​សង្គមជាតិ​ទាំងមូល​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយបាន​កំណត់ នូវ​អាទិភាព សូចនាករ និង​ក្របខ័ណ្ឌ​ពេលវេលា​ច្បាស់លាស់​សម្រាប់​អនុវត្ត និង​យន្តការ​សម្រាប់​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ ផ្អែកលើ​លទ្ធផល​ការងារ ព្រមទាំង​មានកំណត់​ការទទួលខុសត្រូវ​រប​ស់​ក្រសួង​-​ស្ថាប័ន​នៅ​តាម​មុំ ឬ​វិស័យ​នីមួយៗ​ឲ្យ​ទទួលបាន​ជោគជ័យ​តាម​ផែនការ ។​

​ក្នុង​សន្និបាត​រយៈពេល​មួយថ្ងៃ​នេះ លោកជំទាវ​ ម៉ែន សំអន ក៏បានផ្តល់​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​ចំនួន ៤ ដែល​នឹង​ត្រូវដាក់​ចូលក្នុង​កិច្ចពិភាក្សា រួមមាន

​ទី​១. ការពង្រឹង​ប្រសិទ្ធភាព​កិច្ចការ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​ផ្សព្វផ្សាយ​ច្បាប់

​ទី​២. ការពង្រឹង​ប្រសិទ្ធភាព​កិច្ចការរដ្ឋបាល និង​ហិរញ្ញវត្ថុ

​ទី​៣. ការពង្រឹង​ប្រសិទ្ធភាព​កិច្ចការ​អធិការកិច្ច ទទួល​ពាក្យបណ្ដឹង និង ដោះស្រាយ​ពាក្យបណ្ដឹង

​ទី​៤. ការអភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​វិទ្យាស្ថាន​អធិការកិច្ច ។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បានស្នើសុំសមាជិកសមាជិកា នៃអង្គសន្និបាត​ឲ្យចូលរួមផ្តល់មតិ ក្នុងកម្មវិធីពិភាក្សាឲ្យបានផុលផុសទៅតាមរបៀបវារៈសន្និបាត ហើយចូលរួមគាំទ្រនិងអនុវត្តឲ្យ បានសកម្មបន្តទៀត នូវគោលនយោបាយ​សំខាន់ៗ​លើវិស័យទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និងទិសដៅ ការងារ​សំខាន់ៗ​ដែលត្រូវអនុវត្ត នៅឆ្នាំ​២០២១ ឲ្យទៅជា ចលនារួមដ៏ខ្លាំងក្លាសំដៅសម្រេចឲ្យបានជាផ្លែផ្កាបន្តទៀត និង​បានប្រកាស​បើក​សន្និបាត​ជា​ផ្លូវការ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម