ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ ដើម្បីត្រួតពិនិត្យវាយតម្លៃអំពីសមិទ្ឋផលដែលបានអនុវត្ត និងសម្រេចបានក្នុងឆ្នាំកន្លងមករបស់អង្គភាពជំនាញ អាជ្ញាធរដែនដី និងស្វែងរកធាតុចូលក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ សន្និបាតនេះ ក៏កំណត់បញ្ហាប្រឈមនានា និងវិធានការដំណោះស្រាយ ដើម្បីលើកជាទិសដៅអនុវត្តបន្តនៅឆ្នាំ២០២៤ ខាងមុខ។

អង្គសន្និបាតនេះ បានលើកយកប្រធានបទចំនួន៥ មកបង្ហាញ ទី១.ការលើកកម្ពស់គុណភាព និងប្រសិទ្ឋភាពក្នុងការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងខេត្ត។ ទី២.ការគ្រប់គ្រងបញ្ហាសំណង់ ការដោះស្រាយបញ្ហាដីធ្លី និងការចុះបញ្ជីដីធ្លី។ ទី៣.ការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ។ ទី៤.ការលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត និងទី៥.ការកសាងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ការចូលរួមនិងបញ្ហាប្រឈម។
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់មន្ទីរ អង្គភាពក្នុងខេត្ត និងអង្គការសង្គមស៊ីវិល វិស័យឯកជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងរយៈពេលពេញមួយឆ្នាំ សម្រាប់ការដឹកនាំ និងអនុវត្តតាមតួនាទីភារកិច្ច។ ជាពិសេស បានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីបម្រើឱ្យបុព្វហេតុនៃការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរបស់ខេត្តសៀមរាប ក៏ដូចជា បានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្ត បានបំពេញនូវកាតព្វកិច្ចទាំងឡាយដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាបានកំណត់ជាធរមាន។

លោកបន្តថា នៅក្នុងឆ្នាំ២០២៣នេះ ជាដំណាក់កាលថ្មីមួយនៃការអនុវត្តយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី ៦នៃរដ្ឋសភា និងជាការចាប់ផ្តើមអនុវត្តនូវយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី ៧នៃរដ្ឋសភា សម្រាប់រដ្ឋបាលខេត្តសៀមរាប ក្នុងការអនុវត្តមុខងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

អង្គសន្និបាតនេះ នឹងដំណើរការទៅក្នុងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២៣ តាមរយៈបទអន្តរាគមន៍របស់មន្ទីរអង្គភាព រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ និងកំណត់ខ្លឹមសារទៅលើបញ្ហាប្រឈម ដំណោះស្រាយ ឬលទ្ឋផលការងារ និងសំណូមពរផ្សេងៗ៕
អត្ថបទ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


