ព័ត៌មានជាតិ
អធិការនគរបាលស្រុកស្រែអំបិល ត្រៀមបង្ការការពារសុវត្ថិភាពសណ្តាប់ធ្នាប់ជូនពលរដ្ឋគ្រប់វេលា
កោះកុង ៖ លោកអធិការនគរបាលថ្មីស្រុកស្រែអំបិល អះអាងថា លោក និងកងកម្លាំងក្រោមឱវាទបានត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ព្រោះនេះតួនាទីភារកិច្ច និងបទបញ្ជារបស់ថ្នាក់លើ។

កិច្ចការចុះល្បាតតាមគោលដៅមូលដ្ឋាន ការត្រៀមបង្ការពន្លត់អគ្គិសនី សម្រួលចរាចរណ៍ដល់ពលរដ្ឋ សិស្សសាលា បង្ក្រាបបញ្ហាគ្រឿងញៀន អំពើលួចប្លន់ ក្មេងទំនើង ល្បែងស៊ីសង គោរពវិន័យជាកងកម្លាំង និងកសាងហេដ្ឋានរចនាសម្ព័ន្ធក្នុងអង្គភាពបន្ថែម។

ទាំងអស់នេះជាការតាំងចិត្តប្រឹងប្រែងអនុវត្ត និងបំពេញភារកិច្ចតួនាទីរបស់លោកវរៈសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល ដែលទើបតែឡើងកាន់តំណែងកន្លងទៅ ដោយឈរលើគោលការណ៍បទបញ្ជារបស់អគ្គស្នងការនគបាលជាតិ និងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង។

លោកអធិការនគរបាលស្រុកស្រែអំបិល អះអាងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថា ការងារគ្រប់គ្រងថែរក្សាការពារសុវត្ថិភាពសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាការងារស្នូលចម្បងរបស់កងកម្លាំងចាំបាច់ត្រូវបានបម្រើប្រជាពលរដ្ឋ ក្នុងន័យផ្តល់ភាពកក់ក្តៅជូនពួកគាត់ ពិសេសតបនឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពល្អ។

បើតាមលោកវរៈសេនីយ៍ទោ ដូង វណ្ណា បច្ចុប្បន្នលោកបានចាត់ឱ្យកងកម្លាំងចុះជួយល្បាតតាមមូលដ្ឋានពេលយប់ទៅតាមគោលដៅនីមួយៗ ជួយសម្រួលចរាចរណ៍ពេលសិស្សចេញពីសាលារៀន ត្រៀមរថយន្តសង្គ្រោះបន្ទាន់២៤ម៉ោងលើ២៤ម៉ោង ករណីមានគ្រោះថ្នាក់អគ្គិភ័យកើតមានចុះអន្តរាគមន៍បានទាន់ពេលវេលា កៀរគរថវិកាពីសប្បុរសជនជួសជុលរោងបាយបានស្អាតសមរម្យ និងទិញសម្ភារៈបម្រើការងារកិច្ចរដ្ឋបាលនៅប៉ុស្តិ៍នគរបាល។
យោងតាមរបាយការណ៍លទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ បង្ហាញថា មានបទឧក្រិដ្ឋចំនួន៥ករណី បទមជ្ឈិម១១ករណី បង្ក្រាបល្បែងស៊ីសង៥ទីតាំង បញ្ជូនមនុស្ស៥នាក់ទៅមណ្ឌលកែប្រែកែវផុស បង្ក្រាបមុខសញ្ញាតាមដីកា៣ករណី បទល្មើសជាក់ស្តែង២លើក ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវមុខផ្សារស្រែអំបិលបានចំនួនរៀងរាល់ថ្ងៃ មានករណីគ្រោះថ្នាក់ចរាចរណ៍១២លើក និងគ្រោះអគ្គិភ័យចំនួន១២លើកផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ