Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា-អាស៊ែបៃហ្សង់ គ្រោងរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគី នាឆ្នាំក្រោយ

បានផុស

នៅ

កម្ពុជា-អាស៊ែបៃហ្សង់ គ្រោងនឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ជាលើកទី៤ នៅរាជធានីភ្នំពេញ នាដើមឆ្នាំ២០២៤។ គម្រោងនៃការរៀបចំកិច្ចពិគ្រោះនេះ ត្រូវបានលើកឡើងដោយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសជួបសម្ដែងការគួរសម កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោកឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ បានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ដូចជា៖ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ វប្បធម៌ សម្ព័ន្ធភាពរវាងទីក្រុង ការដោះមីន កិច្ចការអាស៊ាន និងកិច្ចសហប្រតិបត្តិការរវាងតំបន់ និងតំបន់ ជាដើម។ ភាគីទាំងពីរ ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ លើកទី៤ នៅរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៤។

លោកបណ្ឌិត ចែម វីឌ្យ៉ា បានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងអាហ្សែបៃហ្សង់ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងនយោបាយ និងអន្តរសភាយ៉ាងជិតស្និទ្ធ និងយ៉ាងសកម្ម នាពេលបច្ចុប្បន្ននេះ។ លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាស៊ែបៃហ្សង់ ដែលបានបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានពាំនាំនូវការជូនពររបស់លោកប្រធានាធិបតីអាស៊ែបៃហ្សង់ជូនចំពោះប្រជាជនកម្ពុជា ក៏ដូចជាការអបអរសាទររបស់រដ្ឋាភិបាលអាស៊ែបៃហ្សង់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការបោះឆ្នោតសកល អាណត្តិទី៧នេះ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម