ព័ត៌មានជាតិ
ទ័ពកងមួកខៀវ១៨៤នាក់ មកពីលីបង់ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅវិទ្យាស្ថានហ្វឹកហ្វឺនខេត្តកំពង់ស្ពឺ
កងទ័ពមួកខៀវ នៃកងកម្លាំងវិស្វកម្មពហុជំនាញចំនួន ១៨៤នាក់ ក្នុងនោះមានកម្លាំងនារី២៤នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសលីបង់ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ

ត្រូវបានបញ្ជួនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កនៅក្នុងវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងពិធីទទួលកងកម្លាំងទ័ពមួកខៀវទាំង១៨៤នាក់ កាលពីរាត្រីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឲ្យដឹងថា កងកម្លាំងមួកខៀវទាំងនេះជាកងលើកទី១០ ដែលកម្ពុជាបានបញ្ជូនកម្លាំង ទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពកាលពីខែមករា ឆ្នាំ២០២០ ខណៈយើងទើបបានបញ្ជូនកម្លាំងថ្មីទៅដល់លីបង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ កន្លងទៅដើម្បីផ្លាស់ប្តូរកម្លាំងចាស់។

នាយឧត្តមសេនីយ៍ មានប្រសាសន៍បន្តទៀតថា«ចំពោះកម្លាំងទ័ពមួកខៀវ ធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃនេះ គឺបញ្ជូនទៅធ្វើចចត្តាឡីស័ក១៤ នៅមណ្ឌលចត្តាឡីស័ក ក្នុងវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺហើយយកសំណាកដើម្បីធ្វើតេស្តរកកូវីដ១៩»។ នាយឧត្តមសេនីយ៍ បានបន្ថែមថា ពួកគេត្រូវយកសំណាក់ចំនួន២លើក ដែលលើកទី១ពេលដែលពួកគេមកដល់និងលើទី២នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។ បើលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ទើបយើងអនុញ្ញាតឲ្យត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងបេសកកម្មអង្គការប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ គឺទ័ពមួកខៀវកម្ពុជា គឺមានជំនាញវិស្វកម្ម និងជំនាញបោសសម្អាតមីន ដែលមានការកោតសរសើរ អង្គការសហប្រជាជាតិ និងបណ្តាលប្រទេស បានចូលរួមបេសកកម្មជាមួយគ្នា។



គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មកកម្ពុជា បានបញ្ជូនកម្លាំង ចំនួនសរុបជាង៧៣០០នាក់ ក្នុងនោះមានស្ត្រីចំនួនជាង៤៥០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។បច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនជិត១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ពលករខ្មែរម្នាក់ស្លាប់ ក្រោយត្រឡប់មកពីប្រទេសថៃបានជាង ១០ ថ្ងៃ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ