Connect with us

ព័ត៌មានជាតិ

គ្រូ​បង្រៀន​ត​ជំនាន់​ពី​ឪពុក រៀបរាប់​ ការ​បង្រៀន​គួរ​បន្ថែម​ដោះស្រាយ​ជីវភាព

បានផុស

នៅ

ក្រោយ​ធ្លាយ​ព័ត៌មាន​គ្រូ​បង្រៀន​សាលា​រដ្ឋមួយ កៀបសង្កត់​សិស្ស​យក​លុយ​នាំ​ឲ្យ​ការ​រិះគន់ពីអាណាព្យាបាលនិងអ្នកប្រើប្រាស់បណ្តាញសង្គម​ គ្រូ​បង្រៀន​នៅ​ជនបទ​ម្នាក់​ក៏​បាន​សរសេរ​សំណេរ​យ៉ាង​វែង​​​ឆ្លើយតបការរិះគន់នៅក្នុង​ផេក​របស់​ក្រសួងអប់រំ និងក៏លើកបញ្ហាលំបាកក្នុង​អាជីព​ជា​គ្រូ​បង្រៀន។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណេរ​អ្នកគ្រូ​បង្រៀនជនបទនេះរៀបរាប់​យ៉ាង​វែង​អន្លាយ​ថា ខ្ញុំនឹកប៉ា ​ប៉ា របស់នាងខ្ញុំ ជាគ្រូបឋមសិក្សាបង្រៀនក្នុងខេត្តមួយ​។ គាត់បង្រៀនគួរ បានកម្រៃខ្លះ ចិញ្ចឹមពួកខ្ញុំ ហើយគាត់តែងតែផ្ដល់ឪកាស ដល់កូនសិស្ស ណាដែលមានជីវភាពខ្វះខាត មករៀនគួរជាមួយ ដោយបង់ពាក់កណ្ដាល ឬ មិនបង់តាមសភាពជាក់ស្ដែង ដែលប៉ាម៉ាក់សិស្ស គាត់ទាក់ទងផ្ទាល់។

ឥឡូវប៉ា របស់ខ្ញុំគាត់បានចែកឋានបាន ៥ឆ្នាំ ហើយ។ គាត់បង្រៀនគួរ បានប្រហែល១៨ឆ្នាំ តាំងពីគាត់ចេញបង្រៀន។ តែអ្វីដែលគាត់បាន ខិតខំសន្សំទាំងលុយបង្រៀនក្រៅម៉ោង និងប្រាក់ខែចាយត្បិតត្បៀតទាំងប៉ុន្មាន គឺបានប្រើប្រាស់ អស់រលីង ហើយខ្ចីគេថែមទៀត។

សព្វថ្ងៃ ដោយមិនមានលទ្ធភាពបន្តការសិក្សានៅភ្នំពេញ នាងខ្ញុំក៏បានប្រឡងជាប់ក្លាយជាគ្រូបង្រៀនម្នាក់ដូចប៉ាដែរ ហើយក៏បង្រៀនគួរដូចប៉ាដែរ។ ហើយប្រសិនបើប៉ាម៉ាក់ណា ដែលមិនមានលទ្ធភាពបង់ប្រាក់ គាត់អាចមកទាក់ទងនាងខ្ញុំដើម្បីបង់តាមលទ្ធភាពដែលមាន។

តែពួកគាត់ភាគច្រើនគឺល្អ លើកលែងតែអ្នកមានលទ្ធភាពបង់ (បង់ឲ្យយើងហើយ រិះគន់ហុយទ្រលោម)។
ប្រហែល ជាពួកគាត់គិតថា ឋានៈគ្រូបង្រៀនដូចនាងខ្ញុំ ត្រូវស៊ីបាយជាមួយសម្លរថង់ទៅបានហើយ។ បើឈឺចូលពេទ្យដែល​មិនអស់លុយ (ធ្លាប់ចូលហើយ ចង់យំ) ឬផឹកថ្នាំខ្មែរ ហើយបើធ្ងន់ ងាប់ទៅសមហើយ ឋានៈត្រឹមណឹងនោះ។
អ្វីដែល ខ្ញុំខ្លាចនៅពេលនេះ គឺពេលចូលពេទ្យ ការចំណាយសាហាវម៉្លេះ!!។

តែដូចគ្មានអ្នកប្រតិកម្មសោះ។ សម្រាប់នាងខ្ញុំ បណ្ណ័ដែលគេ ធ្វើឲ្យដើម្បីចូលពេទ្យ គឺពិតជាមិនចង់ប្រើទេ ព្រោះវា ទាក់ទងនឹងអារម្មណ៍ពិបាកទទួលយកសេវា។ តែបើអាអស់លុយ គឺពេញចិត្ត។ ត្រង់កន្លែងនេះ បងៗអ្នករិះគន់គ្រូ បង្រៀនគួរប្រហែលជាគិតថា ម៉េចក៏មិនចូលអាអត់អស់លុយទៅ ភ្លើម៉េះ។ អ្នកដែលមានជម្ងឺ ហើយបានចូលទើបយល់អារម្មណ៍មួយណឹង……។

ទោះយ៉ាងណា គ្រូពេទ្យ ខ្ញុំមិនដែលមាន គំនិតបន្ទោសគាត់ឡើយ ទោះគាត់បើកកន្លែងព្យាបាលខាងក្រៅ ក៏ដោយ។ ព្រោះខ្ញុំយល់ អំពីស្ថានភាពមួយនេះ ហើយក៏មានគ្រូពេទ្យខ្លះចិត្តល្អ ជួយបញ្ចុះតម្លៃឲ្យអ្នកដែលពុំមានលទ្ធភាព បង់ប្រាក់ដែរ។

អ្វីដែល នាងខ្ញុំគិតគឺគួរតែរិះគន់ចំពោះគ្រូបង្រៀន គ្រូពេទ្យ ឬបុគ្គលនៅអង្គភាពណាដែលមានភាពឆ្កាំឆ្គងទៅ គឺល្មម គ្រប់គ្រាន់ហើយ។ មិនគួរវៃទាំងមូល ហើយនិយាយថាប្រាក់ខែច្រើនហើយ….។
ខ្ញុំមិនយល់ទេ សាច់គោ១គីឡូ ៣៥០០០…សាច់ជ្រូក ២៥០០០….អង្ករ ៣០០០….សម្លៀកបំពាក់ អារហារ ផ្សេងៗ ទឺកដោះគោកូន…លុយទៅសាលារៀន….(១០ម៉ឺន ចាយ មួយភ្លែត អស់បាត់ ដូចអត់ឃើញបានស្អីមកផ្ទះជាដុំ កំភួនសោះ) ។ ខ្ញុំស្រណោះខ្លួនហើយ ប្រឹងប្រែងបង្រៀនកូនគេ ហើយកុំឲ្យគេដៀលកូនខ្លួនឯង អត់ទាំងបានបង្រៀនពេញលេញផង។ ហើយមានអ្នករិះគន់ ឥតសំចៃមាត់ទៀត….។

សម្រាប់កូនខ្ញុំ បើមិនឲ្យទៅរៀន គឺនៅផ្ទះលួចចុចទូរសព្ទ ឬមើលទូរទស្សន៍ បើលាក់ទុកអស់នៅមានអ្នកជិតខាងទៀត…គ្មានពាក្យថា ស្វ័យសិក្សាស្អីនោះទេ។ ហេតុដូច្នេះ ខ្ញុំត្រូវចំណាយត្រឡប់ទៅវិញ ដើម្បីឲ្យគ្រូផ្សេងៗទៀត បណ្តុះបណ្ដាលពួកគេក្រៅម៉ោង ក្នងគោលបំណងបញ្ចៀសការប្រើប្រាស់គ្រឿងអេឡិចត្រូនិច អត់ប្រយោជន៍អស់ណឹង។
សំណូមពរ សូមផ្ដល់កិត្តិយសឲ្យគ្រូបង្រៀន គ្រូពេទ្យ និងមន្ត្រីល្អៗផង កុំរិះគន់ទាំងអស់បែបនេះណា អ្នករិះគន់ទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម