ព័ត៌មានជាតិ
ដាក់គោលដៅឲ្យសាលា ២៥ ខេត្តក្រុង យ៉ាងហោចបង្កើតសាលាគំរូសុខភាពឲ្យបានមួយ
ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានដាក់ចេញវិធានការឲ្យមន្ទីរអប់រំយុវជននិងកីឡាខេត្ត ត្រូវរៀបចំឲ្យមានសាលាគំរូសុខភាពសិក្សាគ្រប់ជ្រុងជ្រោយក្នុងមួយខេត្តឲ្យបានមួយសាលា ដើម្បីលើកកម្ពស់សុខភាពសិក្សាដល់សិស្សានុសិស្សនៅតាមសាលារៀន។
ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយចូលរួម ពិធីប្រកាសសាលាបឋមសិក្សាចតុមុខជាសាលាគំរូក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយនៅព្រឹកថ្ងៃទី០៣កម្ភៈនេះ លោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ក្រសួងបានដាក់ចេញនូវវិធានការដោយតម្រូវឲ្យខេត្តនីមួយៗ ត្រូវរៀបចំឲ្យមានសាលាគំរូសុខភាពសិក្សាគ្រប់ជ្រុងជ្រោយឲ្យបានមួយ ទៅតាមលទ្ធភាពជាក់ស្តែង ដើម្បីឲ្យសាលាផ្សេងៗទៀតអាចយកទៅអនុវត្តបន្តប្រយោជន៍ ដើម្បីលើកកម្ពស់សុខភាពសិក្សាសិស្សានុសិស្សនៅតាមសាលារៀន។

លោករដ្ឋមន្ត្រីបានបន្តថា សាលាគំរូសុខភាពសិក្សាគ្រប់ក្រុងជ្រោយ ត្រូវមានគណៈកម្មាការសុខភាពសិក្សាមួយដែលមានការចូលរួមពីមាតាបិតាសិស្ស អាជ្ញាធរមូលដ្ឋាន មណ្ឌលសុខភាពនិងគណៈគ្រប់គ្រងសាលាដោយមានបន្ទប់សុខភាពមួយសម្រាប់ឲ្យ សិស្សពិនិត្យសុខភាពរួមមានវាស់កម្ពស់ ថ្លឹងទម្ងន់ ពិនិត្យសុខភាពសិស្ស មានសម្ភារសង្គ្រោះបឋមសម្រាប់ជួយសង្គ្រោះនៅពេលសិស្សមានបញ្ហាសុខភាពស្រាលជាដើម។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ការពិនិត្យសុខភាពដល់សិស្សនេះមានសារសំខាន់ណាស់ ដែលអាចឲ្យលោកគ្រូអ្នកគ្រូបានដឹងពីសុខភាពរបស់សិស្សខ្លួន និងអាចព្យាបាលបានទាន់ពេលវេលា ព្រោះថាបើសិស្សមានជំងឺផ្សេងៗនោះធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលកុមារនិងការសិក្សារបស់កុមារដូចជារៀនមិនសូវពូកែដូចកុមារដែលមិនមានជំងឺ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ការប្រែក្លាយសាលារៀនទៅជាសាលាគំរូនេះក៏អាចវាស់ស្ទង់សមត្ថភាពរបស់នាយកសាលាក្លាយជានាយកសាលាគំរូ ព្រោះថាបើនាយកសាលាមានការគ្រប់គ្រងបានល្អដូចជាអនុវត្តតាមគោលការណ៍របស់ក្រសួងបានល្អ លទ្ធផលសិក្សារបស់សិស្សមានអត្រាខ្ពស់ និងសាលាមានបរិស្ថានល្អស្អាតនោះ»។
លោករដ្ឋមន្ត្រីបានណែនាំដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តផ្សេងៗទៀត ត្រូវយកចិត្តទុកដាក់ពិនិត្យមើលគំរូដែលសាលាបឋមសិក្សាចតុមុខរៀបចំដើម្បីទៅបង្កើតនៅសាលាណាមួយនៅក្នុងខេត្តរបស់ខ្លួនទៅតាមលទ្ធភាពជាក់ស្តែង
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


