Connect with us

ព័ត៌មានជាតិ

ថវិកា​ជាង ៣៣​លាន​រៀល បាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី​អាវុធហត្ថ​រាជធានី

បានផុស

នៅ

​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ប្រគល់​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ចំនួន ៣៣.៤៣០.០០០​រៀល ជូន​ដល់ គ្រួសារ​សព​លោក វរសេនីយ៍ត្រី ស៊ុន សា​រ៉ា​ឌី​ន មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌទួលគោក ជា​សមាជិក​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងនោះដែរ​ ក្នុងនាម​ជា​តំណាង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​មេបញ្ជាការ ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុ គឹម​សាន្ត បាន​សំដែង​នូវ​ការ​សោកស្តាយ​ ចំពោះ​ការបាត់បង់​សមាជិក ដែល​ធ្លាប់​បាន​បំពេញភារកិច្ច​ការងារ​កន្លងមកនេះ​។ ជាមួយនឹង​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រម​នេះដែ រ​លោក​ឧ​ត្ត​ម​សេនីយ៍​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឧ​ត្ត​ម​សេនីយ៍​ រ័ត្ន ស្រ៊ាង ​ជូន​ចំពោះ​ក្រុម​គ្រួសារ​សព ​ផង​ដែរ​៕

អត្ថបទ​៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម