ព័ត៌មានជាតិ
ក្រសួងសុខាភិបាល និង WHO ពិគ្រោះយោបល់ គ្រប់គ្រងព័ត៌មានគ្រោះអាសន្នសុខភាពសាធារណៈ
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយមន្ត្រីពាក់ព័ន្ធ នៃអង្គការសុខភាពពិភពលោក WHO និងប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ លើការៀបចំនិតិវិធីប្រតិបត្តស្តង់ដា ស្តីពី ការគ្រប់គ្រងព័ត៌មានពាក់ព័ន្ធហានិយភ័យគ្រោះអាសន្នសុខភាពសាធារណៈ (Infodemic) ក្នុងគោលបំណង វិភាគលើហេតុផលជាក់ស្តែង សំដៅគ្រប់គ្រងព័ត៌មានទាំងនោះ ដើម្បីបន្ថយផលប៉ះពាល់លើឥរិយាបទដែលត្រូវប្រកាន់យក ពេលមានគ្រោះអាសន្នសុខភាពសាធារណៈ។

ពិធីនេះប្រារព្ធនៅ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួម វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល, លោកស្រី Lisa Smyth មន្រ្តីសម្របសម្រួលការប្រាស្រ័យទាក់ទងសុខភាព និងជាតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា, លោកវេជ្ជបណ្ឌិត Fernan Talamayan ជំនាញការផ្នែក Infodemic Management, Emergencies Programme, របស់អង្គការសុខភាពពិភពលោក ព្រមទាំងមន្រ្តី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានការពារសុខភាព និងអង្គភាពពាក់ព័ន្ធ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៃព្រះរាជាណចក្រកម្ពុជា បានចាប់ផ្តើមរៀបចំនីតិវិធីប្រតិបត្តស្តង់ដា ស្តីពី ការគ្រប់គ្រងព័ត៌មានពាក់ព័ន្ធហានិយភ័យគ្រោះអាសន្នសុខភាពសាធារណៈ (Infodemic) មុនគេក្នុងបណ្តាប្រទេសក្នុងតំបន់ និងស្របតាមយុទ្ធសាស្រ្តជាអាទិភាពរបស់ សាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល គឺបង្កើនសកម្មភាពអប់រំសុខភាពជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខភាពជូនប្រជាជនឱ្យកាន់តែប្រសើរឡើង និងទប់ស្កាត់នឹងការរីករាលដាលជំងឺឆ្លងជាសាកលដែលកើតមានឡើង។


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


