ព័ត៌មានជាតិ
ប្រកាសបញ្ចប់ការចរចារជាផ្លូវការ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ CKFTA
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ CKFTA ត្រូវបានប្រកាសបញ្ចប់ការចរចាជាផ្លូវការ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ហើយនឹងអនុវត្តនីតិវិធីក្នុងស្រុករៀងខ្លួន សម្រាប់ចុះ ហត្ថលេខាកិច្ចព្រមព្រៀងទ្វេភាគីនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលឆ្នាំ២០២១ខាង មុខនេះ។

ឯកអគ្គរាជទូតកម្ពុជា និងសហការី បានចូលរួមជាអធិបតីជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លោកស្រី Yoo Myung-hee ដំណាលគ្នាជាមួយសមភាគីកម្ពុជា លោក ប៉ាន សូរស័ក្តិ ដែលបានប្រកាសរួមគ្នាអំ ពីការបញ្ចប់ការចរចា CKFTA តាមរយៈប្រព័ន្ធវីដេអូ។
សមិទ្ធផលផ្លែផ្កាដ៏សំខាន់នេះត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្ដេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី Moon Jae-in ហើយដែលការចរចាជាផ្លូវការបានចាប់ផ្ដើមកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

កិច្ចព្រមព្រៀងនេះមានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែទូលំទូលាយ ផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ច សុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លើសពីនេះទៀត នឹងអាចជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបានឆាប់រហ័ស ក្នុងកំឡុងពេល និងក្រោយកូវីដ-១៩៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


